ព័ត៌មានទាន់ហេតុការណ៍៖

លោក គឹម សន្តិភាព លើកពីទិដ្ឋភាពជាក់ស្តែងជ្រុងមួយនៃRFA!

ចែករំលែក៖

ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួង យុត្តិធម៌ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការ ហើយលើកពីទិដ្ឋភាពជាក់ស្តែងជ្រុងមួយនៃRFA! ដើម្បីអោយជនរួមជាតិបានដឹង យល់ ពី ចរិត RFA ក្នុងនោះលោក បាបសរសេរថា, បងប្អូនជួយពិចារណា តើRFA ជាម៉ាស៊ីនផលិតព័ត៌មានបែបណា? 

លោក គឹម សន្តិភាព លើកពីទិដ្ឋភាពជាក់ស្តែងជ្រុងមួយនៃRFA! មកលម្អិតថា : 

ក.ព័ត៌មានក្នុងប្រទេស៖

១.នៅពេលមន្ត្រីបក្សប្រជាជន ចុះជួបសកម្មជនខ្លួន RFA ចោទថាចុះឃោសនា មុនកាលកំណត់! 

២.រីឯមន្ត្រីបក្សផ្សេង ចុះជួបសកម្មជនខ្លួន RFA សំណូមពរ ឱ្យជួយសម្រួលបរិយាកាសជួបជុំនេះ! 

ខ.ព័ត៌មានក្រៅប្រទេស៖

១.ពេលCPP ទៅជួបប្រជាពលរដ្ឋនៅក្រៅប្រទេស RFA ចោទថា គំរាមកំហែង ជ្រៀតជ្រែក ទិញទឹកចិត្ត……។ល។ 

២.រីឯភ្លើងទៀន ទៅប្រកាសរចនាសម្ព័ន្ធនៅក្រៅប្រទេស RFA ថានេះជាការ

ជំរុញចលនាប្រជាធិបតេយ្យ ភ្លេចអស់ពាក្យថា ជ្រៀតជ្រែក ទិញទឹកចិត្ត! 

លោក រដ្ឋលេខាធិការ ចំអកដោយភាសាការទូតថា, ហាសហា! RFA ពិតជាម៉ាស៊ីនត្រូវការម៉ាស៊ូតមែន! 

នេះហើយជាសារព័ត៌មានឯករាជ្យរបស់គេបងប្អូន! ៕

ដោយ ៖ សិលា


ចែករំលែក៖