ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកម្លាំងប្រជុំជួរ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យ និងមន្ត្រីតាមគ្រប់ផែនការងារជំនាញសរុប ចំនួន ៦៧៥នាក់ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមស្នងការ ធ្វើការណែនាំដល់កងកម្លាំងទាំងអស់ត្រូវកាត់សក់ឲ្យខ្លី ស្លៀកពាក់ស្អាតបាត សមរម្យជាកងកម្លាំងនគរបាលជាតិ ជាពិសេសត្រូវស្រាវជ្រាវធ្វើយ៉ាងណាលុបបំបាត់រាល់បទល្មើស បញ្ហាគ្រឿងញៀន បញ្ហាឆក់ប្លន់ និងក្មេងទំនើង ល្បែងសុីសងខុសច្បាប់ និងតាមរកមុខសញ្ញាដែលត្រូវសេសសល់ដេីម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ