ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧៧នាក់​ ក្នុងបទល្មើសគ្រឿងញៀន ចំនួន ៣៤ករណីទូទាំងប្រទេសនាថ្ងៃទី១២ មីនាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៧៧នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៤ករណី ទូទាំងប្រទេសនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ម្សិមិញ។

ក្នុងចំណោមជនសង្ស័យចំនួន ៧៧នាក់ រួមមាន៖ ជួញដូរ ១២ករណី ឃាត់​មនុស្ស ២៦នាក់ (ស្រី ៤នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់​មនុស្ស​ ១០នាក់ (ស្រី ០នាក់)​ និងប្រើប្រាស់ ១៤ករណី ឃាត់​មនុស្ស​ ៤១នាក់ (ស្រី ១នាក់)

ដោយឡែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែមីនា រួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មេីនិង​ ៧៩,៩៩ក្រាម និង១កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល ១០អង្គភាព បានចូលរួមបង្ក្រាបក្នុងនោះ​ កម្លាំង​នគរបាល​ ៨អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​ មានដូចខាងក្រោម​៖

១ / មន្ទីរ៖ ជួញដូរ ៦ករណី ឃាត់ ៩នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ១៧នាក់ ចាប់យក Ice ៣២,០១ក្រាម។

២ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,២៤ក្រាម។

៣ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,២២ក្រាម។

៤ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ រក្សាទុក ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៨នាក់ ចាប់យក Ice ១,៦៨ក្រាម។

៥ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ០,២១ក្រាម។

៦ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៦៥ក្រាម។

៧ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យក Ice ៤,៧៨ក្រាម។

៨ / ឧត្តរមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ចាប់យក Ice ១កញ្ចប់តូច។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ២អង្គភាព

១ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ២នាក់ ចាប់យក Ice ១១,០៣ក្រាម។

២ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២៨,១៧ក្រាម ៕ ដោយ​៖សហការី

​រូបភាព៖ ឯកសារ


ចែករំលែក៖