ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សានិងធ្វើឱ្យខូចខាតដោយចេតនា

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាចេញពីពន្ធនាគារ ត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងឃាត់ខ្លួន ករណីហិង្សានិងធ្វើឱ្យខូចខាតដោយចេតនា ។

ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង១៨និង៣០នាទី ចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល។ 

មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អុិន សាម៉ោល ភេទស្រី អាយុ៧១ឆ្នាំ មានទីលំនៅភូមិ កំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដល ។

ចំណែកជនសង្ស័យឈ្មោះ ពិន ដាវីន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ កំពង់ទួល ឃុំ អន្លង់រមៀត ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល។ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល៣ឆ្នាំ ពីបទ ហិង្សានិងធ្វើឱ្យខូចខាតដោយចេតនា។

សម្ភារៈខូចខាតរួមមាន៖ ទូរទស្សន៍២១អុីង ០២គ្រឿង ។

វត្ថុតាងចាប់យករួមមាន៖ កាំបិតបុ័ងតោ ០១ ។

      ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យតែងតែផឹកស្រា ប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះ ហេីយស្រវឹងម្ដងៗ តែងរករឿងជេរប្រមាថ វាយធ្វេីបាបជនរងគ្រោះ(ម្តាយបង្កើត)ជាញឹកញាប់។ នៅថ្ងៃខែឆ្នាំវេលាម៉ោងកេីតហេតុខាងលើជនសង្ស័យបានផឹកស្រាស្រវឹងរករឿងជនរងគ្រោះ ពេលនោះជនរងគ្រោះបានដេីរទៅចង្ក្រានបាយហូបនំបញ្ចុក ដោយសារភ័យពេកបានបុកបំពង់ដាក់ស្លាបព្រាចំភ្នែកខាងស្ដាំបណ្តាលឱ្យហូរឈាម ភ្លាមជនរងគ្រោះបានស្រែកហៅជនសង្ស័យដែលកំពុងផឹកស្រាឱ្យជួយ បន្ទាប់មកជនសង្ស័យបានចាប់អូសដៃជនរងគ្រោះតាមបណ្តោយផ្លូវយកទៅផ្ទះរបស់ប្អូនជនរងគ្រោះ រួចជនសង្ស័យបានដេីរត្រឡប់មកវិញ រួចយកកាំបិតប៉័ងតោ មកសំលៀង ហេីយកាន់កាំបិតដេីរតាមផ្លូវសំដៅទៅផ្ទះរបស់ប្អូនជនរងគ្រោះ មួយសន្ទុះក្រោយមកជនសង្ស័យបានដេីរត្រឡប់មកផ្ទះរបស់ខ្លូនវិញហេីយបានលើកទូរទស្សន៍ ០២គ្រឿងយកមកបោកចោលក្បែរជណ្តេីរផ្ទះ ពេលនោះជនរងគ្រោះភ័យពេកបានទៅលាក់ខ្លួននៅផ្ទះអ្នកជិតខាង ខណ:នោះ អ្នកជិតខាងបានតេទូរស័ព្ទទៅប្រាប់កូនស្រីរបស់ជនរងគ្រោះ រួចកូនស្រីជនរងគ្រោះបានតេទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀត ដើម្បីជួយអន្តរាគមន៍ ។

   ក្រោយពីសមត្ថកិច្ចទទួលបានពត៌មាន ភ្លាមនោះបានចុះទៅដល់កន្លែងកើតហេតុ ភ្លាម ពេលនោះជនសង្ស័យបានកាន់កាំបិតបុ័ងតោជាប់នឹងដៃហេីយរត់គេចខ្លួនត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀត និងកម្លាំងប្រជាការពារចាប់ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖