ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងចំនួន ៧នាក់​ នៅស្រុកបាកាន​

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ស្រ្តី​ចំនួន​ ០៧នាក់​ បានប្រមូល​ផ្ដុំ​គ្នា​លួច​លេងល្បែង​ស៉ី​សងខុសច្បាប់​(លេងបៀ)​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ស្រុក​បាកាន​ ចុះឃាត់ខ្លួន​យកមកសាកសួរ​។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ បានឱ្យដឹងនៅព្រឹកថ្ងៃ​អង្គារ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០២៣។ 

ប្រភព​ដដែល​បន្តថា​ ករណី​ឃាត់ខ្លួន​ស្រ្តី​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង០៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេចចំនួន ៥នាក់ បានចុះបង្ក្រាបករណីលេងល្បែងស៊ីសង (បៀរ) ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ មឿន រិទ្ធ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិខ្វាវ ឃុំរំលេច ស្រុកបាកានខេត្តពោធិ៍សាត់ ។

មន្រ្តីនគរបាលស្រុកបាកាន បានឱ្យដឹងថា ៖ អ្នកប្រព្រឹត្តល្បែងស៊ីសងចំនួន ៧នាក់ ១-ឈ្មោះ មឿន រិទ្ធ ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិខ្វាវឃុំរំលេចជាម្ចាស់ផ្ទះ ។ ២-ឈ្មោះ ផុន ផល ភេទស្រី អាយុ ៦០ឆ្នាំ រស់នៅភូមិជាមួយគ្នា ។ ៣-ឈ្មោះ ហុិន ឡី ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។ ៤-ឈ្មោះ លន តុប ភេទស្រី អាយុ៤២ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា ។ ៥-ឈ្មោះ ហ៊ន រីម ភេទស្រី អាយុ ៦៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។ ៦-ឈ្មោះ យន យិង ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។ ៧-ឈ្មោះ ស៊ុម សៀក ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។

វត្ថុតាងដកហូតរួមមាន ៖ បៀរចំនួន ៥៧សន្លឹក និងកម្រាលក្រដាសកេសចំនួន ១ ។

ប្រភពរបាយការណ៍ដដែល​ បានឲ្យដឹងទៀតថា ចំពោះម្ចាស់ផ្ទះ និងអ្នកលេងទាំងអស់នេះ កម្លាំងនគរបាលបាននាំយកមកប៉ុស្តិ៍រដ្ឋបាលរំលេច ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យា មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទបន្តទៀត និងបានឱ្យត្រឡប់ទៅផ្ទះវិញ ៕

ដោយ ៖ អារុណរះ


ចែករំលែក៖