ក្លិបបិសាចក្រហម Manchester United កំពុងសម្លឹងមើលតារាឆ្នើមរបស់ Fulham កីឡាករ Joao Palhinha ដើម្បីពង្រឹងខ្សែបម្រើរបស់ខ្លួននៅរដូវក្តៅនេះ។
ក្លិបចំនួន៥នៅលីកកំពូលអង់គ្លេសរួមមាន Newcastle, Liverpool, Chelsea, Arsenal និង Tottenham សុទ្ធតែកំពុងតាមដានកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ប៉ុន្តែគ្រូបង្វឹកលោក Marco Silva បានប្តេជ្ញាចិត្តមិនចង់ឲ្យការដេញថ្លៃសម្រាប់តារារូបនេះស្រួលៗនោះទេ។
Fulham បានចំណាយប្រាក់ដំបូង១៧លានផោនដើម្បីចុះហត្ថលេខាលើ Palhinha ពីក្លិប Sporting Lisbon កាលពីឆ្នាំមុន ប៉ុន្តែទម្រង់លេងរបស់គាត់រហូតមកដល់ពេលនេះនៅក្នុងរដូវកាល ២០២២–២០២៣ នឹងមានតម្លៃលើសពីទ្វេដងដល់៤០លានផោនបូករួមនឹងអត្ថប្រយោជន៍ផ្សេងៗ។
ខ្សែបម្រើ Joao Palhinha បានបង្ហាញទម្រង់លេងក្នុងនាមជាខ្សែបម្រើឆ្នើមនៅលីកធំៗទាំង៥នៅអឺរ៉ុប ហើយបានក្លាយជាបេះដូងនៃក្រុមរបស់លោក Silva ខណៈដែលពួកគេដេញតាមពីក្រោយការប្រកួតជម្រុះ UEFA នៅរដូវកាលក្រោយ។
តម្លៃរបស់ Palhinha ក៏ត្រូវបានកើនឡើងផងដែរ ដោយសារតែគាត់នៅសល់កុងត្រាជាង៤ឆ្នាំទៀត ដោយក្លិបមានជម្រើសមួយឆ្នាំទៀត។ ដោយសារតែអាយុរបស់គាត់ គាត់នឹងមានអាយុ២៨ឆ្នាំនៅក្នុងខែកក្កដា តារា Fulham រូបនេះប្រហែលជាមិនមែនជាជម្រើសដំបូងរបស់ក្លិបដែលមានគោលនយោបាយចុះហត្ថលេខាលើកីឡាករវ័យក្មេងនោះទេ។
Liverpool ក៏ត្រូវបានគេអះអាងថា មានទំនុកចិត្តក្នុងការចុះហត្ថលេខាលើមិត្តរួមក្រុមព័រទុយហ្គាល់ Matheus Nunes របស់ Palhinha ពី Wolves និងអាចជាមិត្តរួមជាតិ Ruben Neves ដើម្បីកែប្រែខ្សែបម្រើរបស់ពួកគេប៉ុន្តែ Moises Caicedo ដែលជាគោលដៅមួយផ្សេងទៀតសម្រាប់ក្លិបហង្សក្រហម ក៏ដូចជាសម្រាប់ក្លិប Chelsea និង Arsenal បានចុះកិច្ចសន្យាថ្មីជាមួយ Brighton ដែលនឹងធ្វើឱ្យតម្លៃខ្លួនឡើងថ្លៃ។
មានតែក្លិបមួយប៉ុណ្ណោះដែលអាចចុះហត្ថលេខាលើគាត់បាន ដូច្នេះ Palhinha នឹងមានឈ្មោះខ្ពស់ក្នុងបញ្ជីបេក្ខជនក្លិបទាំង៦ខាងលើ ខណៈដែលក្លិបធំបំផុតក្នុងប្រទេសអង់គ្លេសសម្លឹងមើលការពង្រឹងជម្រើសរបស់ពួកគេនៅតំបន់បម្រើកណ្តាលក្នុងទីលាន។
គួររំលឹកថា ខ្សែបម្រើ Joao Palhinha មិនមានឈ្មោះសម្រាប់ក្រុម Fulham សម្រាប់ប៉ះជាមួយក្រុម Arsenal កាលពីថ្ងៃអាទិត្យទី១២ មីនានោះទេ ដោយសារតែគាត់កំពុងជាប់ក្នុងការការព្យួរ២ប្រកួតសម្រាប់ការទទួលបានកាតលឿង ៕
ដោយ៖ ភារៈ(រូបភាព ៖ the sun)