ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកឡើងនូវទស្សនៈនយោបាយ ចំនួន១០ ចំណុចសំខាន់ៗ ដូចខាងក្រោម :
១- បន្ទោសគ្នាថារត់ចោលស្រុក = តែអ្នកនិយាយកំពុងរស់នៅបរទេស?
២- បក្សប្រឆាំងបានងាប់បាត់ទៅហើយតាមផ្លូវច្បាប់ = ទោះបីក្រុមឧទ្ទាមក្រៅច្បាប់ខិតខំស្រែកថានៅរស់ហើយប្រព័ន្ធផ្សព្វផ្សាយខិតខំបន្ទរយ៉ាងណាក៏ដោយ?
៣- ជនជាតិវៀតណាមត្រូវបានដោះស្រាយនៅកម្ពុជា = ដោយមានលក្ខ័ណ្ឌស្របតាមច្បាប់កម្ពុជានិងប្រវត្តិជាក់ស្តែងរបស់ម្នាក់ៗ.?
៤- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ដើរតួជាតួឯក = តួឯកខាងរត់ចោលស្រុកនិងមិនហ៊ានចូលស្រុក ព្រមទាំងជាតួឯកប្រើឧបាយកលបំផ្លាញជាតិ?
៥- ក្រុមឧទ្ទាមក្រៅច្បាប់ចង់ចូលស្រុក = តែមហាកំសាកខ្លាចគុកទើបមិនហ៊ានអើតក្បាលចូលមកទេ?
៦- នយោបាយកម្ពុជាមិនដែលទៅយកប្រទេសណាមួយហើយទៅវាយប្រហារលើប្រទេសណាមួយទៀតឬច្រើនទេ = កម្ពុជាប្រកាន់នយោបាយអព្យាក្រឹត្យអចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ យកប្រទេសទាំងអស់លើពិភពលោកជាមិត្តដោយមិនប្រកាន់ និន្នាកានយោបាយមនោគមន៍ វិជ្ជា ជាតិសាសន៍ពណ៌សម្បុរ ជំនឿសាសនាដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យនិងបូរណភាពទឹកដីស្មើសិទ្ធិ ស្មើភាពជាមួយគ្នានិងមិនលូកដៃចូលកិច្ចការផ្ទៃក្នុងផងគ្នា?
៧- តួនាទីភារកិច្ចរបស់សមត្ថកិច្ចគឺតាមដាននិងរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាជន = ជននិងក្រុមជនដែលខ្លាចសមត្ថកិច្ចភាគច្រើនជាជនទុច្ចរិត ធ្វើអីមិនឲ្យសមត្ថកិច្ចដឹងឮ?
៨- បក្សភ្លើងទៀនមាននយោបាយដកដូចបក្សសាងគ្រោះជាតិ = គឺបំបែកបំបាក់និងខ្ទេចខ្ទីរ?
៩- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់បានចុះហត្ថលេខាសន្យាប្រគល់ដីខ្មែរនៅភាគឥសានឲ្យយួនសេរី = ការកាត់ក្តីរបស់តុលាការកម្ពុជាលើទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជាការត្រឹមត្រូវ?
១០- ទណ្ឌិតមេឧទ្ទាមក្រៅនិយាយអ្វីយករឿងបុគ្គលនិងគ្រួសារឯកជនរបស់គេមកនិយាយញុះញង់និងដុតកំហឹង = តែអួតថាខ្លួននិយាយតែរឿងជាតិ មិនដែលនិយាយរឿងបុគ្គលគេទេ? ៕
ដោយ ៖ សហការី