ភ្នំពេញ៖ វីដេអូ និងរូបថតនៃការតុបតែងខ្លួនបែបប្លែករបស់តារាសម្តែង នី មុនីនាថ មុននេះបានបញ្ចេញដោយនាងបានតុបតែងខ្លួនក្នុងទម្រង់បុរាណប្លែក។ ទម្រង់នៃសម្លៀកបំពាក់ គ្រឿងអលង្ការក៏ប្រណីតស្អាតប្លែក ពិសេសគឺការតុបតែងមុខបែបស ចិញ្ចើមតូចឆ្មា ខណៈដែលសក់ក៏ត្រូវបានកោរចេញផងដែររហូតមានអ្នកខ្លះលើកឡើងថា វាត្រូវបានចម្លងចេញពីទម្រង់ការស្លៀកពាក់តុបតែងខ្លួនបែបថៃទៅវិញ ខណៈដែលអ្នកច្នៃម៉ូតថា មានភស្តុតាងបញ្ជាក់ថាដកស្រង់ចេញពីគំនូរក្នុងរាជវាំងខ្មែរ។
តាមការបញ្ជាក់របស់អ្នកច្នៃម៉ូតបានលើកឡើងថា ឈុតនេះមានឈ្មោះថា នារីគំនូរបុរាណ ដែលរៀបចំតុបតែងដំឡើងដោយអ្នកជំនាញឈុតតំណាងជាតិល្បីឈ្មោះរហ័សនាម ស្ករគ្រាប់ ដែលកន្លងទៅលោកធ្លាប់ទាំងបានបញ្ចេញឈុតប្រណីតច្នៃជាច្រើនគួរឲ្យចាប់អារម្មណ៍ខណៈដែលឈុតជាច្រើនធ្លាប់បានលេចមុខលើឆាកអន្តរជាតិ និងទទួលបានពានរង្វាន់ជ័យលាភីពីឆាកអន្តរជាតិផងដែរ។ លោកបានបញ្ជាក់មុននេះនៅលើបណ្តាញសង្គមថា ឈុតដកស្រង់ចេញពីគំនូរបុរាណ ដែលស្ថិតនៅលើជញ្ជាំងវត្ត ព្រះ កែវ មរកត នៃព្រះ បរមរាជវាំង ដោយប្រើប្រាស់គ្រឿងទាំងស្រុងនៃរូបគំនូរ ។ ផាត់មុខបុរាណ លាបខ្លួនសរ និង ប្រើប្រាស់តិចនិច បិតសក់ឱ្យដូចកោជុកតាមបែបបុរាណ ….។ បើទោះបីជាមានការបញ្ជាក់បែបនេះក្តីក៏ រូបភាព និងវីដេអូនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួនចេញមុខរិះគន់ព្រោះតែពួកគេលើកឡើងថាការតុបតែងខ្លួនបែបនេះត្រូវបានចម្លងចេញពីប្រទេសជិតខាងគឺប្រទេសថៃ ដែលកន្លងមកធ្លាប់លេចចេញភាពចម្រូងចម្រាស នឹងកម្ពុជារឿងសិល្បៈវប្បធម៌នោះ។ អ្នករិះគន់ម្នាក់លើកឡើងថា”ថៃកំពុងដៀល មើលៗគេសើចអាយះមាត់ហើយ”។ មិនស្ងាត់ឡើយតបទៅនឹងការរិះគន់នេះដែរ អ្នករចនាម៉ូតឈុតតំណាងជាតិ រហ័សនាម ស្ករគ្រាប់បានលើកឡើងនូវសារបែបចាក់ដោតទាំងនេះតបត្រឡប់ទៅវិញថា៖ ”ខ្ញុំអត់ដែរចេញតប comments ទេ តែរាងហួសចិត្តតិច ខ្ញុំក៏ចង់បានជាយោបល់ពីអ្នកទាំងអស់គ្នាមកវិញ ថាខ្ញុំគួតែពាំនាំនូវអ្វីជាច្រើនទៀតដែលខ្ញុំបានរកឃេីញមកបង្ហាញទៀតដែរឬទេ ? អោយខ្ញុំមេីលៗទៅលេីអីគេវិញ ? ត្រូវមេីលកន្លែងណា ឬមួយអោយខ្ញុំទៅចាំយាមគេមិនអោយpostមិនអោយនិយាយអ្វី ? ឬខ្ញុំត្រូវមេីលត្រឡប់មកខ្លួនឯងវិញថា ខ្លួនឯងពាំនាំមកនេះវាខុស ? សើច ? សេីចអាយះមាត់ ? ហេតុអ្វីខ្ញុំត្រូវខ្លាចចិត្តពួកគេ ? ខ្ញុំធ្វេីតាមបែបផែនខ្មែរ គំនូរដែលខ្ញុំដាក់ចុង video ក៏ខ្ញុំថតចេញពីវាំងខ្មែរ ហេីយថតផ្ទាល់ដៃ ! ខ្ញុំខុសគេ គេកាន់តែ ដាក់ stickers សើចកាន់តែច្រេីននោះគឺខ្ញុំជោគជ័យទៅលើឈុតនោះ កាន់តែច្រេី ន ព្រោះយេីងអាចធ្វេីបាន ទោះវាមិនល្អ ឥតខ្ចោះតែក៏គួរសម ! ហេតុអ្វី ? អ្នកគ្រប់គ្នាអាចប្រាប់ខ្ញុំបានទេថាហេតុអ្វីខ្ញុំត្រូវ????? ខ្លាច ទាំងដែលឈុតទាំងមូលខ្ញុំមិនបានឆ្នៃតែយកលំនាំដេីមសឹងទាំងអស់ សូម្បីតែពណ៌ស្បៃពណ៌សំពត់”។
បន្ថែមពីលើនេះអ្នកជំនាញរូបនេះបានបញ្ជាក់ប្រាប់ ដែរថាលោកមានអំណះអំណាងត្រឹមត្រូវថាឈុតនេះគឺកើតឡើងដោយកូនខ្មែរ និងក្រោមការរៀបចំដោយប្រុងប្រយ័ត្នខ្ពស់ផងដែរ៕
ដោយ ៖ វឌ្ឍនា