ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន ​បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន ​បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដោយលើកយកនូវ ចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ; 

១- ឯកអគ្គរដ្ឋទូតអូស្ត្រាលីកោតសរសើការរីចម្រើនរបស់កម្ពុជា = ឯកឧត្តមទូតប្តេជ្ញាខិតខំពង្រឹងមិត្តភាពសាមគ្គីភាពជាមួយកម្ពុជាលើវិស័យជាច្រើនរួមទាំងជួយជម្រុញវិនិយោគ លើគ្រប់វិស័យ ដូចជាការដោះមីន ឧក្រឹដកម្មឆ្លងដែន គ្រឿងញៀន រត់ពន្ធមនុស្សតែមិនឃើញឯកឧត្តមឯកអគ្គរដ្ឋទូតនិយាយថាបិទទិដ្ឋាកា ឯកឧត្តម គឹម សន្តិភាព ទេហើយក៏មិនបានចោទថាបានទៅអុកឡុកសហគមន៍ខ្មែរនៅអូស្ត្រាលីដែរ?

២- ៤២ឆ្នាំនៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត = គឺជាការរស់ឡើងវិញរបស់ប្រជាជនកម្ពុជារួមទាំងអ្នកបានទៅរស់នៅក្រៅប្រទេសផង?

៣- អតីតៈបក្សប្រឆាំងត្រូវបានរំលាយ = ដោយសារឃុបឃិតជាមួយបរទេសបំផ្លាញជាតិនិងប្រជាជនកម្ពុជា?

៤- ប្រជាជនកម្ពុជាតម្កល់តម្លៃថ្ងៃ៧មករា៧៩ = ដោយសារថ្ងៃ៧មករានេះជាកំណើតទី២របស់ប្រជាជនកម្ពុជា?

៥- ថ្ងៃ២៣តុលាកើតឡើងដោយសារថ្ងៃ៧មករា = បើគ្មានថ្ងៃ៧មករា៧៩ទេ ក៏គ្មានថ្ងៃ២៣តុលា៩១ដែរ?

៦-  ថ្ងៃ៧មករា៧៩និងថ្ងៃ២៣តុលា៩១ = គឺជាសច្ចៈធម៌ប្រវត្តិសាស្ត្រនៃកម្ពុជា?

៧- អ្វីៗដោយសារប្រជាជននិងដើម្បីប្រជាជន = នេះគឺជានយោបាយនិងសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា?

៨- កម្លាំងប្រឆាំងនៅតែរឹងមាំ = តែគ្រាន់តែបែកបាក់គ្នាខ្ទេចខ្ទីរគ្មានសល់?

៩- កម្ពុជាដែលធ្វើដំណើរមកដល់ពេលនេះ = គឺដោយសារថ្ងៃ៧មករានិងថ្ងៃ២៣តុលា១៩៩១ និងបន្ទាប់មកគឺថ្ងៃ២៩ធ្នូ១៩៩៨ ទើបយើងមានថ្ងៃនេះ?

១០- អគារធំៗទោះបីជារបស់វិនិយោគិន = តែក៏វាស្ថិតនៅលើនិងក្នុងទឹកដីខ្មែរដែរយកទៅណាមិនបានទេ? ៕

ដោយ ៖ សហការី


ចែករំលែក៖