ព័ត៌មានទាន់ហេតុការណ៍៖

Man City មានប្រៀបជាង RB Leipzig ក្នុងជើងទី២នៅ Champions League

ចែករំលែក៖

ក្រុមមេឃខៀវ Manchester City នឹងស្វាគមន៍ក្រុមភ្ញៀវ RB Leipzig ទៅកាន់កីឡដ្ឋាន Etihad នៅរាត្រីថ្ងៃអង្គារនេះជាមួយនឹងការប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី២ ដោយបានត្រៀមរួចរាល់បន្ទាប់ពីការប្រកួតបើកឆាកដើម្បីប្រជែងយកកៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយ។

ក្នុងជំនួបជើងទី១រវាង Manchester City និង Leipzig នៅកីឡដ្ឋាន Red Bull Arena កាលពីថ្ងៃទី២២ ខែកុម្ភៈ បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១។ ១គ្រាប់របស់ Riyad Mahrez បានជួយឲ្យ Man City នាំមុខនៅនាទីទី២៧ ខណៈ១គ្រាប់របស់ Josko Gvardiol បានជួយឱ្យ Leipzig តាមស្មើនៅនាទីទី៧០

ក្រុម Manchester City មានខ្សែប្រយុទ្ធឆ្នើម Erling Haaland ក្នុងការប្រកួត Champions League។ ខ្សែប្រយុទ្ធរូបនេះស៊ុតបញ្ចូលទីបានចំនួនគ្រាប់ ដែលត្រូវបានជាប់ចំណាត់ថ្នាក់លេខខ្ពស់បំផុតក្នុងការប្រកួតក្នុងរដូវកាលឆ្នាំ២០២២២០២៣ ដែលគ្រាប់គឺជាគ្រាប់សំខាន់ដំបូងនៃការប្រកួត។ ចំណែកកីឡាករ André Silva និង Christopher Nkunku គឺជាកីឡាករឆ្នើមបំផុតរបស់ RB Leipzig ក្នុងយុទ្ធនាការ Champions League នេះដោយម្នាក់ៗស៊ុតបញ្ចូលទីបាន៣គ្រាប់

ក្រុម​ភ្ញៀវ​ RB Leipzig បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត Champions League ​លើក​ជាប់​គ្នា​ក្នុង​រដូវ​កាល​នេះ។ ពួក​គេ​មិនដែលបរាជ័យទេ ​ចាប់​តាំង​ពី​ចាញ់​ក្នុង​វគ្គ​ចែក​ពូល​ទល់​នឹងក្រុម Real Madrid

ចំណែកក្នុងការប្រកួត Champions League លើកនៅផ្ទះក្នុងរដូវកាលនេះ Manchester City ទទួលបានពិន្ទុជាមួយនឹងការស៊ុតបញ្ចូលទី១០គ្រាប់ និងរបូត២គ្រាប់Man City នឹង​ត្រូវឈ្នះ​ប្រកួត​មិន​ស្គាល់​ចាញ់​ក្នុង​ផ្ទះ​ចំនួនប្រកួតក្នុង​គ្រប់​ការ​ប្រកួត​ទាំង​អស់ប្រសិនបើឈ្នះក្នុងជើងទី២នេះ រីឯ Leipzig មាន​កំណត់​ត្រា​ឈ្នះក្រៅ​ដី​ដ៏​ល្អ​មួយ​ក្នុង​ការ​ប្រកួត​នៅ​រដូវ​កាល​នេះ ដោយ​ឈ្នះ​លើក និង​ចាញ់​តែ​មួយ​ប្រកួត​ក្នុង​ការ​ប្រកួត​ក្រៅ​ផ្ទះ។

ក្នុង​ការ​ប្រកួត​៦​លើក​ចុង​ក្រោយ​របស់​ពួក​គេ​ក្នុង​ការ​ប្រកួត​ទាំង​អស់ Manchester City ឈ្នះ​៤ និង​ស្មើ​២។ ពួកគេបានស៊ុតបាល់បញ្ចូលទី១២គ្រាប់ និងរបូត៣គ្រាប់។ ភាគច្រើននៃគ្រាប់បាល់របស់ពួកគេ (៧គ្រាប់) បានកើតឡើងនៅក្នុងតង់ទី ខណៈដែលគូប្រជែងរបស់ពួកគេមិនអាចរកគ្រាប់បាល់បាននៅក្នុង៤៥នាទីដំបូង។

ដោយឡែកក្រុម Leipzig ឈ្នះ​៣ ស្មើ​១ និង​ចាញ់​២​ក្នុង​៦​ប្រកួតក្រុម​ចុងក្រោយ​។ ពួកគេបានស៊ុតបាល់បញ្ចូលទី១១គ្រាប់ និងរបួត៦គ្រាប់ ដោយរកបានគ្រាប់បាល់ក្នុងចំណោម៦ប្រកួតជាប់គ្នា។ ពួកគេរកបាន គ្រាប់ក្នុងតង់ទី

ការប្រកួតជើងទី២នេះ ក្រុមមេឃខៀវ Man City មើលទៅអាចមានប្រៀបជាងគូប្រកួត ដោយសារការប្រកួតក្រៅទឹកដីគឺរកបាន១គ្រាប់ក្នុងលទ្ធផលស្មើគ្នា ហើយក្នុងការប្រកួតនេះគឺនឹងមានលទ្ធផលល្អសម្រាប់កៅអីវគ្គ៨ក្រុមចុងក្រោយរដូវកាលនេះ។

ការប្រកួតរវាងគូទាំង២នឹងត្រូវធ្វើឡើងនៅវេលាម៉ោង៣រំលងអធ្រាត្រម៉ោងនៅកម្ពុជា។ រហូតមកដល់ពេលនេះមានក្រុម៤ហើយដែលបានឡើងទៅកាន់វគ្គ៨ក្រុម ក្នុងនោះមានក្រុម Bayern Munich មកពីអាល្លឺម៉ង់, Chelsea មកពីអង់គ្លេស, Benfica មកពីព័រទុយហ្គាល់ និង AC Milan មកពីអុីតាលី ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/soccerway.com)


ចែករំលែក៖