ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករ​ផ្សារ​មោងឬស្សី​ម្នាក់​ សង្ស័យ​ខឹងរឿងចាស់ចាប់អាជីវករម្នាក់ទៀត​ ធាក់២ជេីងចំកណ្ដាលមុខ​ ទីបំផុត​ជាប់ខ្នោះដៃ​

ចែករំលែក៖

ខេត្តបាត់ដំបង៖​ បុរសម្នាក់ដែលអាជីវករ​ផ្សារ​មោងឬស្សី​ បានធ្វេីសកម្មភាព​ប្រេីអំពេីហិង្សាលេីអ្នកដទៃបណ្តាលឱ្យរងរបួសនៅផ្សារមោងឫស្សីត្រូវសមត្ថកិច្ចនគរ​បាលឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ 

តាមប្រភពព័ត៌មានពី​មន្រ្តីនគរបាលមូលដ្ឋាន​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ពុធ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០២៣នេះថា៖​ មានករណី ហិង្សាដោយចេតនា មួយបានកើតឡើងកាលពីយប់ថ្ងៃ​ទី១៤​ ខែ​មីនា​ ឆ្នាំ២០២៣​ វេលា​ម៉ោង ១៩ និង១០នាទី​ នៅចំណុចផ្សារ​មោងឫស្សី ស្ថិត​ក្នុងក្រុមទី៨ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង​។

បង្កដោយជនសង្ស័យម្នាក់ឈ្មោះ សុខ គីរីផល ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង(ជាអា​ជីវករ) បានធ្វើសកម្មភាពវាយ និងទាត់ ទៅលើជនរងគ្រោះឈ្មោះ ហង់ សុវណ្ណ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិមោង ឃុំមោងស្រុកមោងឫស្សី ខេត្តបាត់​ដំ​បង(ជាអាជីវករ)ត្រូវចំមុខចំនួន០២ជើង និងដងខ្លួនជា​ ច្រើនដៃ (រងរបួសស្រាល) ដោយគ្មានមូលហេតុ ។ 

ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន​លោកវរ​សេ​នីយ៍​ឯក​ ស​ គឹមឡុង​ អធិការនគរ​បា​លស្រុកមោងឫស្សី​ បាននាំខ្លួនជនបង្កហិង្សាខាងលេីមកធ្វេីការសាក​សួរស្រាវជ្រាវនៅអធិការដ្ឋាននិង​រៀបចំ​សំណុំរឿងបញ្ជូនមកផែនជំ​នាញអ​នុវត្តបន្តតាមនីតិវិធី​ ច្បាប់​ ក្រោយពីបានការយល់ព្រមពីលោក​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញានៃអយ្យការអម​សា​លាដំបូងខេត្តបា​ត់ដំ​បង៕

ដោយ ៖ អរុណរះ


ចែករំលែក៖