ខ្សែប្រយុទ្ធ Erling Haaland បានបំបែកកំណត់ត្រាឡើងវិញដោយស៊ុតបញ្ចូលទីមិនគួរឱ្យជឿរហូតដល់៥គ្រាប់ ខណៈដែល Manchester City បានយកឈ្នះ RB Leipzig ក្នុងលទ្ធផល ៧ទល់០ ដើម្បីឈានទៅវគ្គ១/៤ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League។
Haaland ក្លាយជាកីឡាករលឿនបំផុត និងក្មេងបំផុតដែលអាចរកបាន៣០គ្រាប់ក្នុងការប្រកួតប្រជែងរបស់ក្លិបអឺរ៉ុប។ គាត់ក៏ជាកីឡាករក្មេងជាងគេដែលអាចរកគ្រាប់បាល់បាន៥គ្រាប់ក្នុងការប្រកួត Champions League តែមួយដោយចូលរួមជាមួយ Lionel Messi ដ៏អស្ចារ្យរបស់អាហ្សង់ទីន និងខ្សែប្រយុទ្ធប្រេស៊ីល Luiz Adriano ជាកីឡាករតែមួយគត់ដែលធ្វើដូច្នេះ។
កីឡាករវ័យ២២ឆ្នាំរូបនេះកំពុងរកបាន៣៩គ្រាប់សម្រាប់រដូវកាលនេះក្នុងការប្រកួតទាំងអស់ ដែលជាកីឡាករដំបូងរបស់ Man City ដែលឈានដល់តួលេខនោះក្នុងយុទ្ធនាការតែមួយ។ Hat-trick ចំនួន៥គ្រាប់របស់គាត់គឺ៣ដងច្រើនជាងកីឡាករផ្សេងទៀតនៅក្នុងលីកធំទាំង៥។
ក្នុងចំណោម៧គ្រាប់របស់ក្រុម Man City ១គ្រាប់រកបានដោយកីឡាករIlkay Gundogan នៅនាទីទី៤៩ និង១គ្រាប់ទៀតរកបានដោយ De Bruyne នៅចុងម៉ោងនាទីទី៩០+២។ ចំណែក៥គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធឆ្នើម Erling Haaland នៅនាទីទី២២, នាទីទី២៤ (ប៉េណាល់ទី), នាទីទី៤៥+២, នាទីទី៥៣ និងនាទីទី៥៧។ ដែលនេះជារាត្រីប្រវត្តិសាស្ត្រនេះជ័យជម្នះ ៧-០ របស់ Man City លើក្រុម Schalke កាលពីឆ្នាំ២០១៩ផងដែរ។
គ្រូបង្វឹកក្រុម Leipzig លោក Marco Rose គឺជាគ្រូបង្វឹករបស់ Haaland នៅ Dortmund កាលពីរដូវកាលមុន។ គាត់បានប្រតិកម្មជាមួយនឹងភាពមិនគួរឱ្យជឿនៅមុនការប្រកួតនៅពេលដែលត្រូវបានឃើញថា Man City គឺជាក្រុមខ្លាំងនៅរដូវកាលនេះ។
ចំណែកក្រុម Inter Milan បានប្រកួតស្មើ ០ទល់០ ជាមួយក្រុម FC Porto នៅជើងទី២ ដែលធ្វើឲ្យ Inter Milan មានឱកាសឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយដែរ ក្រោយពីឈ្នះកាលពីជើងទី១ក្នុងលទ្ធផល១ទល់០លើ Porto។ ជាមួយគ្នានេះក្រុម Inter Milan ដែលជាម្ចាស់ជើងឯកអឺរ៉ុប៣សម័យកាលចូលរួមជាមួយគូប្រជែងក្នុងទីក្រុង AC Milan ក្នុងការចាប់ឆ្នោតវគ្គ១/៤ផ្តាច់ព្រ័ត្រនៅថ្ងៃសុក្រ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់ UEFA ក្នុងទីក្រុង Nyon ប្រទេសស្វីស ខណៈដែល Bayern Munich, Benfica, Chelsea និង Manchester City ក៏ស្ថិតក្នុងវគ្គ៨ក្រុមចុងក្រោយផងដែរ ៕
(រូបភាព ៖ BBC Sport)