ខេត្តពោធិ៍សាត់ ៖ យុវជន២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅគ្រាកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នារវាងម៉ូតូនឹងម៉ូតូ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវកៅស៊ូ ស្ថិតនៅភូមិពាលញែកទី២ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុ មុនដំបូងគេឃើញយុវជនឈ្មោះ ប៉េង សីហា អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់ ធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1M- 0527 ក្នុងទិសដៅពីកើតឆ្ពោះទៅលិច លុះមកដល់កន្លែងកើតហេតុបានបត់ឆ្វេងដៃខ្វះការប្រុងប្រយ័ត្ន ស្រាប់តែមានអ្នកជិះម៉ូតូ១គ្រឿងទៀតមកពីខាងមុខ(ច្រាសទិស)បុកពេញទំហឹង បណ្ដាលឱ្យដួលរដូករណែល រងរបួស(ធ្ងន់)ទាំងសង់ខាង ។
ប្រភពដដែលលើកឡើងទៀតថា ភាគីម្ខាងរងរបួសធ្ងន់ដែរឈ្មោះ ហ៊ា ពៅរតនា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិ.សង្កាត់ជាមួយគ្នា ដោយម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1K-2204 ភ្លាមៗនោះគេឃើញសមត្ថកិច្ចនគរបាលចុះមកកន្លែងកើតហេតុ ដើម្បីជួយធ្វើអន្ដរាគមន៍បញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យ និងយកវត្ថុតាងម៉ូតូទៅរក្សាទុករង់ចាំបន្តនីតិវិធី ៕
ដោយៈ ប៉ឹម ពិន