ភ្នំពេញ ៖ ក្រសួងយុត្តិធម៌មានកិត្តិយសសូមជម្រាបជូន លោក លោកស្រី ជាថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ និងមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌ ព្រមទាំងអ្នកវិជ្ជាជីវៈទាំងអស់ក្នុងវិស័យយុត្តិធម៌ មេត្តាជ្រាបថា ក្រសួងយុត្តិធម៌ ដោយមានកិច្ចសហការពីក្រុមកីឡាសេនាយុត្តិធម៌ នឹងរៀបចំកម្មវិធី “ជិះកង់អង្ករ ដើម្បីរអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)” ដើម្បីរៃអង្គាសថវិកាដោយ ស្ម័គ្រចិត្តរបស់មន្ត្រីរាជការ និងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ ព្រមទាំងសប្បុរជននានា សម្រាប់គាំទ្រដល់ កិច្ចដំណើរការរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។ កម្មវិធីជិះកង់អង្គរនេះនឹងប្រព្រឹត្តទៅក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តាមកម្មវិធីដូចខាងក្រោម៖
– កម្មវិធីជិះកង់ ៖ ប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៦៖០០នាទីព្រឹក (ទីតាំងជួបជុំ៖ កន្លែងត្រួតពិនិត្យសំបុត្រទី១ របស់អាជ្ញាធរជាតិអប្សរា )។
– កម្មវិធីនាំយកថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)៖ ប្រព្រឹត្តទៅនៅ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១០៖០០នាទីព្រឹក (ទីតាំងជួបជុំ៖ មន្ទីរពេទ្យជ័យវរ្ម័នទី៧)។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី ជាថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ និងមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌ ព្រមទាំងអ្នកវិជ្ជាជីវៈទាំងអស់ក្នុងវិស័យ យុត្តិធម៌ ដែលមានបំណងចូលរួមក្នុងកម្មវិធីខាងលើ សូមមេត្តាទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០៦៩ ៩១៦ ៨២៩ ឬ ០៨៦ ៥៨៧ ៨៩៨ (Telegram) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
ដោយ ៖ សិលា