ព័ត៌មានទាន់ហេតុការណ៍៖

សូមអាជ្ញាធរខេត្ត សមត្ថកិច្ចគ្រប់ស្ថាប័ន នៅខេត្តកំពង់ធំ ស៊ើបអង្កេតស្រាវជ្រាវជាបន្ទាន់ ចំំពោះជនទំនើង គប់កញ្ចក់ឡានមួយគ្រឿង នៅលើផ្លូវជាតិលេខ៦ ម្តុំឆ្លាក់ព្រះលក់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ជៀសវាង ត្រូវបានគេប្រើពាក្យថា, ពេញនិយមណាស់បទល្មើសនេះ! ករណីគប់កញ្ចក់រថយន្ត  , សូមអាជ្ញាធរខេត្ត សមត្ថកិច្ចគ្រប់ស្ថាប័ន នៅខេត្តកំពង់ធំ ស៊ើបអង្កេតស្រាវជ្រាវជាបន្ទាន់ ចំពោះជនទំនើង គប់កញ្ចក់ឡានមួយគ្រឿង នៅលើផ្លូវជាតិលេខ៦ ម្តុំឆ្លាក់ព្រះលក់ ដើម្បីយកមកធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ 

សូមបញ្ជាក់ថា, តាមសេចក្តីការណ៍បឋម បានឱ្យដឹងថា, នៅវេលាម៉ោង ជាង១១យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ មានក្រុមក្មេងទំនើងគប់កញ្ចក់ឡានមួយគ្រឿង នៅលើផ្លូវជាតិលេខ៦ ម្តុំឆ្លាក់ព្រះលក់ ជិតដល់ទីរួមខេត្តកំពង់ធំ! 

អ្នកបើកឡាន បានប្រាប់ថា ក្រុមស្ទាវជិះម៉ូតូ២គ្រឿង ដោះអាវ បានគប់កញ្ចក់ឡានគាត់ តែសំណាងល្អ មិនបណ្តាលឲ្យរងគ្រោះដល់មនុស្ស! 

ប្រជាពលរដ្ឋតាមមូលដ្ឋាន អ្នកដំណើរ មានសង្ឃឹមថានគរបាល និងអាវុធហត្ថរួមគ្នាតាមឃាត់ចាប់ និងទប់ស្កាត់បទល្មើសមួយនេះ! ជៀសវាង ចង់ខ្លាចពេលធ្វើដំណើរពេលយប់ទៅតាមខេត្ត! ម្យ៉ាងទៀតអាចជាអំពើប្រព្រឹត្តមាន អង្គការចាត់តាំង ដើម្បីបង្កអសន្តិសុខ ក្នុងសង្គម ៕

ដោយ ៖ សហការី


ចែករំលែក៖