ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកឡើងនូវចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម : 

១- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិអាងខ្លួននៅក្រៅប្រទេស = ចេះតែនិយាយមួលបង្កាច់គេឯងតាមអំពើចិត្តនិងគ្មានការទទួលខុសត្រូវ។

២- មិនមែនខ្លាចបដិវត្តន៍ពណ៌ទេ = តែត្រូវយល់ដឹងពីវានិងត្រូវប្រុងប្រយ័ត្នកុំឲ្យវាកើតឡើងនាំឲ្យប្រជាជនរងទុក្ខវេទនាដូចនៅអេហ្ស៊ីប ទុយនីហ្ស៊ី លីប៌ីជាដើម?

៣- ពួកអារត់ចោលស្រុកមួយចំនួនដោយចង់បំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា = ពួកវាចេះតែប្រឌិតរឿងញុះញង់ប៉ុនប៉ងឲ្យតែមានរឿងតែគ្មានប្រសិទ្ធភាពឡើយ?

៤- ពួកអារត់ចោលស្រុកដោយអត់ការធ្វើ = ចេះតែនាំគ្នានិយាយពីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាដែលអត់បានការអ្វីសោះ?

៥- គោលនយោបាយរបស់បក្សភ្លើងទៀនឧបត្ថម្ភសាច់ប្រាក់ = គ្មានឆ្លងកាត់ការសិក្សាស្រាវជ្រាវស្អីទេ ចេះតែថាៗឲ្យតែបាន?

៦-  គោលនយោបាយបក្សប្រឆាំងគ្រាន់តែជាការសន្យាខ្យល់ = ៤ម៉ឺនអនុវត្តមិនបានផង ចុះដល់៤០ម៉ឺនតើ មានអីឲ្យ?

៧- សមត្ថកិច្ចអនុវត្តតាមសាលក្រមតុលាការ = បើមេធាវីចង់ជួបកូនក្តី ត្រូវសុំតុលាការជាមុនសិនទើបសមត្ថកិច្ចអនុញ្ញាត?

៨- តុលាការបានកាត់សេចក្តីរួចហើយ = ដើមបណ្តឹងបានទុកឱកាសឲ្យ សុន ឆ័យ ហើយ តែឥឡវហួសពេលហើយមកសុំសម្របសម្រួលយករួចខ្លួនស្អី?

៩- ដើមបណ្តឹងបានទុកពេលឲ្យ សុន ឆ័យ សុំទោសរួចហើយ = តែ សុន ឆ័យ នៅអឿនិងក្រអឺតក្រទម ?

១០- ការយល់អធ្យាស្រ័យមានមុនពេលតុលាការកាត់ក្តី = បើតុលាការកាត់ក្តីហើយ ត្រូវអនុវត្តតាមសាលក្រមតុលាការ? ៕

ដោយ : សហការី


ចែករំលែក៖