ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៣នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២២ករណីទូទាំងប្រទេសនាថ្ងៃទី១៥ មីនានេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៥៣នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២៣នេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៥៣នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់​មនុស្ស​ ១៦នាក់ (ស្រី ១នាក់)​ ,ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់​មនុស្ស​ ១៩នាក់ (ស្រី ០នាក់)​ និងប្រើប្រាស់ ៤ករណី ឃាត់ ១៨នាក់ (ស្រី ០នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែមីនា រួមមាន៖ មេតំហ្វេតាមីន​ម៉ាទឹកកក​ (Ice) ស្មេីនិង​ ២០៦,១២ក្រាម និង៧កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​នគរបាល ៩អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៣អង្គភាព​ មានដូចខាងក្រោម​៖

១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៩៧ក្រាម។

២ / កំពង់ស្ពឺ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យក Ice ០,៨៥ក្រាម។

៣ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យក Ice ២៥,៩៦ក្រាម។

៤ / កណ្តាល៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៥ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ១២៣,០៤ក្រាម។

៦ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ រក្សាទុក ៥ករណី ឃាត់ ៨នាក់ 

ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ ចាប់យក Ice ២១,៧០ក្រាម។

៧ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,២៣ក្រាម។

៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់។

៩ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យក Ice ៧កញ្ចប់តូច។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ៣អង្គភាព

១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៧,៣៤ក្រាម។

២ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៩៥ក្រាម។

៣ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២៥,០៨ក្រាម ៕ ដោយ​៖សហការី

​រូបភាព៖ ឯកសារ


ចែករំលែក៖