ភ្នំពេញ ៖ មានជនខិលខូច បន្លំប្រេីប្រាស់រូបភាព និងឈ្មោះឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ដេីម្បីផ្ញេីសារ ក្នុងគោលដៅបោកប្រាស់ ឬគោលបំណងផ្សេងៗ ។ នេះបើយោងតាមផេកផ្លូវការ របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានបង្ហោះ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានបញ្ជាក់ថា, សូមជម្រាបជូនសាធារណ:ជនឲ្យបានជ្រាបថា មានករណីដែលជនបោកប្រាស់បានបង្កេីតគណនីតេលេក្រាមដោយបន្លំប្រេីប្រាស់រូបភាព និងឈ្មោះឯកឧត្តមបណ្ឌិត ដេីម្បីផ្ញេីសារ ក្នុងគោលដៅបោកប្រាស់ ឬគោលបំណងផ្សេងៗ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមបងប្អូន ពូមីង តាយាយមេត្តាជ្រាប និងប្រុងប្រយ័ត្នខ្ពស់បំផុត និងកុំចាញ់តាមការបោកប្រាស់របស់ក្រុមទាំងនេះ នាំឲ្យមានការខាតបង់ផលប្រយោជន៍ ឬទ្រព្យសម្បត្តិជាដេីម។
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia។
នៅក្នុងឃើញករណីផ្ញើសារយ៉ាងដូច្នេះថា,
– (សួស្តីបងប្រុស)4:30 PM
-(បាទគោរពបងប្រុស) 4:48 PM
-(ខ្ញុំនៅស្រុកកៀនស្វាយ ខេត្តកណ្តាល) 450 PM
-(ចុះអ្នកវិញ) 4:54. PM
-(នៅស្រុកខ្មែរមានគុកទំនេរច្រើនសម្រាប់ដាក់ ជនខិលខូច) 5:06 PM
-(Unread Messages)
-(Ok រីករាយដែលបានជួបអ្នក)។ 5:07 PM
-(បងប្រុសខ្ញុំនឹងចែករំលែកគំនិតអាជីវកម្មដែល រកប្រាក់ចំណេញរួមគ្នាជាមួយអ្នកប្រសិនបើអ្នក អនុញ្ញាត)5:08 PM
-(វាជាកម្មវិធីវិនិយោគដែលអាចរកចំណូលឱ្យអ្នកធ្វើ អាជីវកម្មបានច្រើនតាមកម្រិតនៃគម្រោងវិនិយោគ របស់អ្នក)។
-(អ្នកអាចទទួលបាន 20% នៃការនោមក្នុងមួយថ្ងៃ 40% ក្នុងរយៈពេល 2 ថ្ងៃ 100% ក្នុងរយៈពេល 3 ថ្ងៃ និងច្រើនទៀត) ៕
ដោយ ៖ សិលា