ព័ត៌មានទាន់ហេតុការណ៍៖

មើលមិនសូវច្បាស់ អាចបណ្តាលមកពីដុំសាច់ខួរក្បាល!

ចែករំលែក៖

ភ្នំពេញ ៖ មើលមិនសូវច្បាស់ អាចបណ្តាលមកពីដុំសាច់ខួរក្បាល! ជាការលើកឡើង ពីខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital។ 

ក) អ្វីទៅជាក្រពេញអ៊ីប៉ូហ្វី?

ជាក្រពេញដែលមានទំហំពី ៧ទៅ១០មីលីម៉ែត្រនិងមានទំងន់ប្រហែល ០,៥ក្រាម ដែលវាស្ថិតនៅបាតខួរក្បាលរបស់យើងម្នាក់ៗ។ វាមានមុខងារបញ្ចេញនូងអ័កម៉ូនជាច្រើនដើម្បីគ្រប់គ្រងដំណើរការនិងការរីកលូតលាស់របស់មនុស្ស។

ខ) អ្វីទៅជាដុំក្រពេញអ៊ីប៉ូហ្វី( Adénome Hypophyaire)?

ជាដុំសាច់ស្លូតដែលកើតទ្បើងពីក្រពេញអ៊ីប៉ូហ្វី ក្នុងករណីខ្លះវាបណ្តាលអោយមានការបញ្ចេញនូវអ័កម៉ូនច្រើនលើសធម្មតា ហើយក្នុងករណីខ្លះទៀតដុំនោះវាសង្កត់ទៅលើសរសៃប្រសាទដែលនៅជិតនឹងដុំនេះ វាបណ្តាលអោយប៉ះពាល់លើសរសៃភ្នែក និងការបញ្ជារចលនាភ្នែកជាដើម។ 

គ) រោគសញ្ញា៖

   – មើលមិនសូវច្បាស់

   – ឈឺក្បាល 

   – ការរីកលូតលាស់ធំខុសប្រក្រតីរបស់សរីរាង្គ (អណ្តាតធំ ចង្កាធំ លូតកំពស់លឿន…) 

   – អាចហូរទឹកដោះខុសប្រក្រតី

   – អសមត្ថភាពផ្លូវភេទ ចំពោះបុរស

ឃ) ការព្យាបាល៖

ការព្យាបាលដែលមានការចូលរួមជាមួយគ្រូពេទ្យជំនាញផ្នែកក្រពេញ ផ្នែករូបភាពវេជ្ជសាស្ត្រ និងក្រុមគ្រូពេទ្យវះកាត់។ 

ក្នុងករណីដែលដុំនោះមិនប៉ះពាល់ដល់គំហើញ និងមិនប៉ះពាល់ដល់មុខងារប្រព័ន្ធប្រសាទផ្សេងទៀត ក្រុមគ្រូពេទ្យនឹងជ្រើសរើសយកវិធីសាស្ត្រព្យាបាលដោយថ្នាំ។

ក្នុងករណីដែលដុំនោះមានទំហំធំ សង្កត់លើសរសៃភ្នែក ធ្វើអោយប៉ះពាល់ដល់គំហើញធ្ងន់ធ្ងរនោះ ការព្យាបាលដោយវិធីវះកាត់ជាជំរើសដែលល្អចំពោះអ្នកជំងឺ។

សូមបញ្ជាក់ថាមន្ទីពេទ្យកាល់ម៉ែតមានក្រុមគ្រូពេទ្យជំនាញវះកាត់ខួរក្បាល និងមានបច្ចេកទេសថ្មី “ការវះកាត់ដុំអីប៉ូហ្វី ចូលតាមច្រមុះដោយអង់ដូស្កូប” ជាវិធីសាស្ត្រនៃការព្យាបាលដែលកំពង់តែអនុវត្តនៅលើសកលលោក ហើយជាបច្ចេកទេសដែលទំនើបចុងក្រោយ និងមានប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ សហការី


ចែករំលែក៖