ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសបេីករថយន្តព្រូស​បុករបាំងថ្មពុះចែកទ្រូងផ្លូវនៅភ្លើងស្តុប​ក្រសួងមហាផ្ទៃ​រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ជាជនជាតិបរទេស​ និងអ្នករួមដំណេីរ២ទៅ៣នាក់ទៀត​ បានបេីករថយន្តតូយ៉ូតា​ ព្រូស​ មួយគ្រឿងក្នុងល្បឿនលឿន​ហើយរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង២​និង០៥នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃអាទិត្យ​ ទី១៩​ ខែមីនា​ ឆ្នាំ​២០២៣​ នៅចំណុចភ្លើងស្តុបក្រសួងមហាផ្ទៃ​ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​ ។ 

​     តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​ គេឃេីញរថយន្តបង្កម៉ាក​ តូយ៉ូតា​ ព្រូស​ ពណ៌ស​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2AF-2117 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដម​ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតមកខាងឆ្វេងដៃបន្តិចជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​បណ្ដាលឱ្យរថយន្តបង្កបោកផ្ទប់ជាប់នឹងរបាំងថ្មរងការខូចខាតយ៉ាងដំណំ​ ។ ភ្លាមៗនោះគេឃេីញបុរសបរទេសម្នាក់ដែលជាតៃកុង​ និងអ្នករួមដំណេីរ២ទៅ៣នាក់ទៀតបានចេញពីក្នុងរថយន្តបង្កហេីយព្យាយាមគេចខ្លួនបាត់ដោយមិនមាននរណាម្នាក់រងរបួសនោះឡេីយ​ ។ 

​     ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​សហការជាមួយមន្ត្រ៏ជំនាញចរាចរណ៍​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ៕

IMG_8273 IMG_8274

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖