ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់អំពី គោរម្យងារ ជាឯកឧត្តម លោកជំទាវ !

ចែករំលែក៖

   ភ្នំពេញ ៖ បើយោងតាមPage ក្រុងកម្ពុជាធិបតី បានធ្វើការ បញ្ជាក់លម្អិតអំពីឯកឧត្តម លោកជំទាវ ជាគោរម្យងារសម្រាប់មន្ត្រីដែលមានឋានន្តរសក្ដិខ្ពស់ក្នុងក្រុងកម្ពុជាធិបតីបច្ចុប្បន្ន។ គោរមងារឯកឧត្តម លោកជំទាវ ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យតាមរយៈសំណើរបស់នាយករដ្ឋមន្ត្រីឬតាមព្រះរាជតម្រិះរបស់ព្រះអង្គ។ អ្នកដែលអាចមានគោរម្យងារជា ឯកឧត្តម លោកជំទាវ បានលុះត្រាតែមានតំណែងឬឋានៈស្មើជា៖

– ប្រធាន អនុប្រធាន រដ្ឋសភា និងព្រឹទ្ធសភា

– នាយករដ្ឋមន្ត្រី

– ឧបនាយករដ្ឋមន្ត្រី

– ទេសរដ្ឋមន្ត្រី

– រដ្ឋមន្ត្រី

– រដ្ឋលេខាធិការ

– អនុរដ្ឋលេខាធិការ

– អគ្គនាយក

– សមាជិករដ្ឋសភា និងព្រឹទ្ធសភា

– ឯកអគ្គរាជទូត

– ក្រុមប្រឹក្សារាជធានី ខេត្ត

– អភិបាលរាជធានី ខេត្ត 

  អស់លោកមន្ត្រីរាជការអ្នកមុខអ្នកការដែលមានតំណែងឬឋានៈស្មើនឹងតំណែងខាងលើទើបមានសិទ្ធិប្រើនូវគោរមងារឯកឧត្តម លោកជំទាវ ដែលតែងតាំងដោយព្រះរាជក្រឹត្យ។ តែចំពោះអស់លោកដែលមានឋានន្តរសក្តិចាប់ពី ឧត្តមសេនីយ៍ត្រី ឡើងទៅ នៅក្នុងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ មិនមែនសុទ្ធតែមានងារជាឯកឧត្តមលោកជំទាវទេ តែបើលោកបំរើការងារជាអគ្គនាយកឡើងទៅនៅក្នុងក្រសួងនានានោះទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ ម្យ៉ាងទៀតលុះត្រាណាតែលោកជាទីប្រឹក្សាជំនួយការ លេខាធិការ ឫជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ។ 

  ចំណែកឯនៅតាមរាជធានី ខេត្ត មានតែអភិបាលខេត្តតែប៉ុណ្ណោះដែលមានងារជា ឯកឧត្តម លោកជំទាវ ចំណែកឯអភិបាលរងឯទៀតមានងារត្រឹមលោកលោកស្រីតែប៉ុណ្ណោះតែបើអភិបាលរងរាជធានីខេត្តនោះជាទីប្រឹក្សា ជំនួយការ លេខាធិការ ឬជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើទើបមានងារជា ឯកឧត្តម លោកជំទាវ។

   បើស្វាមីដែលមានងារជាឯកឧត្តម ហើយនោះ ភរិយារបស់ជននោះ ក៏មានគោរមងារជា លោកជំទាវ ដោយស្វ័យប្រវត្តិ៕

ដោយ ៖ សហការី


ចែករំលែក៖