ខេត្តប៉ៃលិន ៖ តាមប្រភពពីសមត្ថកិច្ចជំនាញនគរបាលក្រុងបានឲ្យដឹងថា÷កាលពីថ្ងៃទី២៣ ខែមីនាឆ្នាំ២០២៣វេលាម៉ោងប្រហែល១៤និង៣០នាទី មានករណីក្មេងស្រីម្នាក់បានលេងស្រះទឹកបណ្ដាលឲ្យលង់ស្លាប់នៅចំណុចភ្នំជ្រូក ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សមត្ថកិច្ចបានបន្តថា÷ក្មេងស្រីរងរគ្រោះ ឈ្មោះ ហេង លីហ៊ង ភេទស្រី អាយុ០៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ/សង្កាត់ខាងលើ។
-ជីតាឈ្មោះ អូន ហេង ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរកសិករ មានកូនចំនួន០៤នាក់,ស្រី០២នាក់ ទីកន្លែងកំណើតរស់នៅភូមិត្រពាំងរាំង ឃុំស្រែជា ស្រុកកំពង់ត្រាច ខេត្តកំពត។
បើតាមប្រភពពីជីតាក្មេងរងគ្រោះបានរៀបរាប់ឱ្យដឹងថា÷ចៅរបស់គាត់ នៅមុនថ្ងៃកេីតហេតុ មកពីរៀនជាធម្មតា ហើយគាត់បានមកពីធ្វើចំការក៏បានអស់កម្លាំងហើយគាត់បានដេកសម្រាកថ្ងៃត្រង់ រហូតដល់ម៉ោងប្រហែលម៉ោង ១៤និង៣០នាទី ទើបចៅប្រុសគាត់ឈ្មោះ ហ៊ុល សុវត្ដិត្រា ភេទប្រុស អាយុ០៥ឆ្នាំ រត់មកប្រាប់ថាអាចែបាត់ហើយ ហើយជីតាសួរទៅថាបាត់នៅទីណា ចៅបានប្រាប់ថា បាត់នៅកន្លែងស្រះទឹកភ្លាមនោះគាត់បានរត់ទៅកន្លែងស្រះទឹកក៏ចុះទៅរាវរកចៅ ប្រហែល១០នាទី ក្រោយមកបានរាវឃើញចៅស្រី ហើយបានលើកចៅឡើងលើគោក ដើម្បីជួយសង្គ្រោះ តែចៅមិនបានដឹងខ្លួននោះទេ ទើបគាត់បានដឹកចៅទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ដប៉ៃលិន ដើម្បីធ្វើការសង្រ្គោះ តែទៅដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យជំនាញប្រាប់ក្រុមគ្រួសារថា ក្មេងស្រីបានស្លាប់ពេលមុនបញ្ជូនមកមន្ទីរពេទ្យបាត់ទៅហើយ។
ក្រោយមកសមត្ថកិច្ចជំនាញបានពិនិត្យសពត្រូវបានក្រុមគ្រូពេទ្យ ជំនាញបង្អែក នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិននិងកម្លាំងជំនាញផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ ធ្វើកោសល្យវិច័យពិនិត្យឃើញថា សពពិតជាស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន។
បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស សារ៉េត