ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន បង្ហាញរូបភាពជាមួយ ឯកឧត្តម ចម ប្រសិទ្ធ អាចថតក្នុងចន្លោះឆ្នាំ១៩៨២ដល់ឆ្នាំ១៩៨៤

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះ នូវរូបភាព អាចថតក្នុងចន្លោះឆ្នាំ១៩៨២ដល់ឆ្នាំ១៩៨៤ ដែលសម្តេចតេជោ នៅរាងសង្ហាស្អាតទៀតផង។ 

សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់លើផេកផ្លូវការយ៉ាងដូច្នេះថា ,ទើបនឹងឃើញរូបថតមួយសន្លឹកទៀតដែលមិនដឹងថាថតនៅឯណានិងឆ្នាំណា? ។ 

សម្តេចតេជោ មានប្រសាសន៍ថា, បើពិនិត្យលើវ៉ែនតានិងការធ្វើដំណើរ ជាមួយឯកឧត្តមចម ប្រសិទ្ធរូបថតនេះអាចថតក្នុងចន្លោះឆ្នាំ១៩៨២ដល់ឆ្នាំ១៩៨៤។

សូមអំពាវនាវបងប្អូនដែលបានថតឬបាន ដឹងពីរូបថតនេះមេត្តាជួយប្រាប់ផង។ 

សូមបញ្ជាក់ថា, ដំណើរជីវិតពិត! ពាក្យ “សង្គ្រោះជាតិ” ជាពាក្យកម្មសិទ្ធិរបស់សម្តេចតេជោ ប្រើតាំងពីថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ដែលជាថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា។ នេះជាការលើកឡើង ពីលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ។ 

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា, ឆ្លងកាត់រឿងជាច្រើន មានរឿងល្អ អច្ឆរិយ ទុក្ខលំបាក ព្រាត់ប្រាស់ តស៊ូ ពុះពារលះបង់គ្រប់បែបយ៉ាង រហូតដល់យកជីវិតធ្វើដើមទុន កសាងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា  សុំការគាំទ្រពីកងកម្លាំងមិត្តវៀតណាម ធ្វើការប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ សង្គ្រោះជីវិតប្រជាជនខ្មែរ រំដោះប្រទេសជាតិ។

ពាក្យ “សង្គ្រោះជាតិ” ជាពាក្យកម្មសិទ្ធិរបស់សម្តេចតេជោ ប្រើតាំងពីថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ដែលជាថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្លែងបន្តថា, បច្ចុប្បន្ន ប្រទេសកម្ពុជាមានការអភិវឌ្ឍជឿនលឿនគ្រប់វិស័យ សិទ្ធិសេរីភាពត្រូវគោរពពេញលេញ ប្រកាន់ខ្ជាប់ខ្ជួននូវរបបប្រជាធិបតេយ្យសេរី ពហុបក្ស ដូច្នេះ ពាក្យ “សង្គ្រោះជាតិ” នេះជំនួសដោយពាក្យ “អរគុណសន្តិភាព” វិញ ព្រោះយើងទាំងអស់គ្នា រស់នៅដោយសុខដុមរមនា សុភមង្គល និងជីវភាពសមរម្យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

តាមរយៈ សន្តិភាព ការអភិវឌ្ឍន៍ ទើបកើតចេញជាទិសស្លោកដឹងគុណ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសរសេរថា, 

• អរគុណសន្តិភាព

• អរគុណនយោបាយឈ្នះ ឈ្នះ

• ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ៕

    

ដោយ ៖ សិលា


ចែករំលែក៖