ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim សង្ឃឹមថា ! ប្រទេសលោកខាងលិចមើលពីគំរូ ការគោរពដល់អ្នកដទៃរបស់សម្ដេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ៖ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីបានថ្លែងថាក្នុងពេលដែលពិភពលោកកំពុងគំរាមកំហែងពីការរើសអើងជាតិសាសន៍ សាសនា ដូចនយោបាយពួកហ្វាស៊ីសជាពិសេសពួកលោកខាងលិច តែកម្ពុជាបានដើរផ្ទុយពីនេះ។

នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក Anwar Ibrahim បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសដែលគោរពពុទ្ធសាសនាដ៏ធំមួយតែបានបង្ហាញនូវការគោរព និងឱ្យតម្លៃដល់សាសនាតូចៗដទៃ។

ថ្លែងក្នុងពិធីស្រាយបួសបុណ្យរ៉ាម៉ាឌនល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល OCIC នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីលោក Anwar សង្ឃឹមថាប្រទេសដែលកំពុងអនុវត្តន៍នយោបាយរើសអើសជាតិសាសន៍ ពិសេសលោកខាងលិចដែលអះអាងជាប្រទេសប្រជាធិបតេយ្យនិងសិទ្ធិមនុស្សឱ្យមើលពីគំរូនៃភាពដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំសន្ដិភាព និងសុខដុមសាសនាក្នុងប្រទេសកម្ពុជា។

ការថ្លែងរបស់លោក Anwar ធ្វើឡើងក្នុងពេលដែលលោកអញ្ជើញធ្វើទស្សនកិច្ចជាលើកដំបូងបន្ទាប់ពីលោកបានជាប់ជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅកម្ពុជា។ ការធ្វើដំណើរទស្សនកិច្ចនេះគឺជាការបោះជំហានថ្មីមួយទៀតនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី ខណៈកិច្ចប្រជុំទ្វេភាគីរបស់មេដឹកនាំប្រទេសទាំងពីរកាលពីព្រឹកបានបង្ហាញសញ្ញាល្អនៃទំនាក់ទំនងនេះ។ 

នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា គ្រប់ជាតិសាសន៍ និងសាសនានៅកម្ពុជា ត្រូវរួមគ្នាដើម្បីជួយប្រទេសជាតិឱ្យរីកចម្រើន។ សម្ដេចបញ្ជាក់ថា ភាពខុសគ្នានៃសាសនា និងជាតិសាសន៍ មិនជាឧបសគ្គនៅកម្ពុជានោះទេ។

 សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីភាពរងគ្រោះនៃសាសនាក្នុងពេលដែលខ្មែរក្រហមបានដឹកនាំ តែដោយសារការវាយផ្ដួលរំលំរបបខ្មែរក្រហម សាសនាទាំងអស់បានកើតឡើងវិញនៅកម្ពុជា ដែលត្រូវបានការពារ និងគាំពារដោយរដ្ឋាភិបាល។

ភាពសុខុដុមនៃសាសនានៅកម្ពុជាបានផ្ដល់ឱ្យកម្ពុជាគ្មានឡើយនូវជម្លោះសាសនា និងសង្គ្រាមសាសនាសម័យទំនើបនៅកម្ពុជា ធ្វើឱ្យកម្ពុជាបោះជំហានក្នុងការអភិវឌ្ឍន៍យ៉ាងលឿនរហូតមកដល់បច្ចុប្បន្ន។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាសាសនា និងជាតិសាសន៍ មិនមែនជាឧបសគ្គដល់ការអភិវឌ្ឍកម្ពុជានោះទេ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជាបញ្ជាក់ថា ការខុសគ្នាខាងជាតិសាសន៍ និងសាសនា ពុំមែនការការរារាំងដល់ការអភិវឌ្ឍន៍ជាតិនឹងសង្គមនោះទេ។

ថ្លែងក្នុងពិធីស្រាយបួសបុណ្យរ៉ាម៉ាឌនល្ងាចនេះផងដែរ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីលោក Anwar សង្ឃឹមថាប្រទេសដែលកំពុងអនុវត្តន៍នយោបាយរើសអើសជាតិសាសន៍ ពិសេសលោកខាងលិច ដែលអះអាងជាប្រទេសប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ឱ្យមើលពីគំរូនៃភាពដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំសន្ដិភាព និងសុខដុមសាសនាក្នុងប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា : សម្ដេចតេជោ ហ៊ុនសែន នាយកគាត់មន្ត្រី នៃកម្ពុជា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីភាពដឹកនាំដ៏អស្ចារ្យ ប្រកបដោយភាព ឈ្លាសវៃ ដែលថ្នាក់ដឹកនាំលើពិភពលោក ចាប់អារម្មណ៍យ៉ាងខ្លាំង ពីសមត្ថភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោក្នុងការបញ្ចប់សង្គ្រាម នៅកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋសុខសាន្ត ប្រទេសជាតិមានសន្តិភាពនិងការអភិវឌ្ឍ។ ៕

ដោយ ៖ សិលា


ចែករំលែក៖