ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកឡើងនូវចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម : 

១- បើថតសម្លេងពីអ្វីជារបស់បក្សកាន់អំណាចគឺត្រឹមត្រូវ = តែបើថតសម្លេងបក្សប្រឆាំងគឺថាខុសច្បាប់?

២- បើថាគេលួចថតនិងផ្សាយខុសច្បាប់ = ប្តឹងទៅតុលាការទៅ ដើម្បីរកយុត្តិធម៌?

៣- បើមិនប៉ះពាល់ដល់បក្សខ្លួនទេ = ទុកឲ្យគេផ្សាយថែមទៀតទៅ កុំបាច់ព្រួយបារម្ភធ្វើអី?

៤- ការយករឿងអាស្រូវរបស់មន្ត្រីបក្សភ្លើងទៀនមកផ្សាយ = គឺជាប្រព័ន្ធផ្សព្វផ្សាយឯកជន បើថាផ្សាយមិនពិត ជនរងគ្រោះមានសិទ្ធិដាក់ពាក្យប្តឹងឲ្យតុលាការរកយុត្តិធម៌ឲ្យ?

៥- កុំថាតែនៅកម្ពុជាមានជំពាក់បំណុលធនាគារ = នៅប្រទេសជឿនលឿនកាន់តែជំពាក់ធនាគារច្រើនជាងនៅកម្ពុជាទៀត។  តែខ្ចីគេហើយគឺពិតជាជំពាក់ហើយ ខ្លាចតែគេមិនឲ្យខ្ចី?

៦- នៅពេលដែលពួកខ្ញុំកញ្ជះបរទេសនិយាយវាយប្រហារមកលើសម្តេចតេជោ ហ៊ុន សែន = ប្រជាជនកម្ពុជាកាន់តែគោរពនិងគាំទ្រសម្តេចតេជោ?

៧- ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដឹកនាំពីក្រទៅមាន = មិនដឹកនាំពីមានទៅក្រដូចក្រុមឧទ្ទាមក្រៅច្បាប់ទេ កុំភ្លើ?

៨- គេមិនត្រូវលើកទឹកចិត្តឲ្យពួកប្រឆាំងប្រព្រឹត្តល្មើសច្បាប់ដើម្បីបង្ករបរិយាកាសអាប់អួរឆ្ពោះទៅរកការបោះឆ្នោត = បើនៅតែល្មើសច្បាប់ការចាត់វិធានការណ៍ផ្លូវច្បាប់នៅតែបន្ត?

៩- ការបន្លំឯកសារគឺជាបទល្មើសចង់ឲ្យបរិយាកាសបោះឆ្នោតអាប់អួរ = នេះជាល្បិចទុច្ចរិតខាងនយោបាយ?

១០- បើមិនបានប្រព្រឹត្តល្មើច្បាប់ទេ = នឹងគ្មានការចាប់ខ្លួនទេ កុំឆ្ងល់? ៕

ដោយ ៖ សហការី


ចែករំលែក៖