ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៨នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៧ករណីទូទាំងប្រទេសថ្ងៃទី២៩ មីនានេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៦៨នាក់ (ស្រី ៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០២៣នេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៦៨នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់ ២៦នាក់ (ស្រី ៤នាក់)។​ ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ១៨នាក់ (ស្រី ០នាក់)។​ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់ (ស្រី ០នាក់)។​ ប្រើប្រាស់ ៥ករណី ឃាត់ ២៣នាក់ (ស្រី ២នាក់)។

ចំណែក​វត្ថុតាងដែលចាប់យកបានរួមមាន៖ មេតំហ្វេតាមីន (Ice) ស្មេីនិង​ ២៤៣២២,៣៥ក្រាម និង៦កញ្ចប់តូច។​ មេតំហ្វេតាមីន (Wy) ស្មេីនិង​ ១៣,២០ក្រាម។​ កេតាមីន (Ke) ស្មេីនិង​ ១១៨៩២,០ក្រាម។​ អុិចស្តាសុី (mdma) ស្មេីនិង​ ៩៥១០,៩១,០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​មានកម្លាំងនគរបាល ៩អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៣អង្គភាព​ មានដូចខាងក្រោម​៖

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១០នាក់ ស្រី ២នាក់ ចាប់យក Ice ១១៤៤២,០ក្រាម, Ke ១១៨៩២,០ក្រាម និង MDMA ៩៣៤២,០ក្រាម។

២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១០៤,៩៥ក្រាម។

៣ / កំពង់ឆ្នាំង៖ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់។

៤ / មណ្ឌលគីរី៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់។

៥ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,១៥ក្រាម។

៦ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ១៥នាក់ ចាប់យក Ice ៦កញ្ចប់តូច។

៧ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ៣,៦៣ក្រាម។

៨ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១១,០៦ក្រាម។

៩ / ស្ទឹងត្រែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១២៧៤៥,២០ក្រាម។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ៣អង្គភាព

១ / បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ១៦នាក់ ស្រី ៤នាក់ ចាប់យក Ice ៣,៧៧ក្រាម, Wy ១៣,២០ក្រាម និង MDMA ១៦៨,៩១ក្រាម។

២ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។

៣ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១១,៥៩ក្រាម ៕

ដោយ​៖ សហការី​(រូបភាព៖ ឯកសារ)


ចែករំលែក៖