ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងបន្តវេនកាន់តំណែងជា នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈការបោះឆ្នោត និងការគាំទ្រសរុប ៤ដំណាក់កាល

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងបន្តវេនកាន់តំណែងជា នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈការបោះឆ្នោត និងការគាំទ្រសរុប ៤ដំណាក់កាល។ នេះជាប្រសាសន៍លើកឡើងពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

ក្នុងការឆ្លើយបកទៅកាន់ក្រុមប្រឆាំងជ្រុលនិយម ! នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា , “លោក ហ៊ុនសែន អាងអំណាច .. ហើយប្រាប់ទៅវិញ ..! បើកាន់អំណាច មិនប្រើអំណាច គឺស្មើនឹងអត់មានអំណាច ! គឺវាតែប៉ុណ្ណឹង..។ 

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា, មិនមែនជាភាសាឌឺទេ ! ភាសានិយាយត្រង់ៗទៅប្រាប់ពួកលោកឯងវិញ។ សម្តេចតេជោ បន្តថា,  លោកឯងម៉េចចេះនិយាយថាលោក ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រីក្រាញអំណាច .. អស់ពីឪទៅដល់កូនទៀត ! ។ សម្ដេចបានលើកឡើងថា, ខ្ញុំមិនមែនបណ្ដុះកូនខ្ញុំឲ្យធ្វើមេចោរទេ ! កូនខ្ញុំស័ក្តិសមដើម្បីនឹងទទួល ប៉ុន្តែត្រូវឆ្លងកាត់តាមរយៈការបោះឆ្នោត និងការគាំទ្រសរុប ៤ដំណាក់កាល។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា , 

ទី១-គណបក្សរបស់ខ្លួនឯកភាពសិន បើគ្មានការគាំទ្រពីគណបក្សរបស់ខ្លួន ទៅធ្វើបេក្ខជននាយករដ្ឋមន្ត្រីម្ដេចនឹងកើត ! ។

ទី២-ត្រូវបោះឆ្នោតឲ្យជាប់ជាសមាជិកសភាសិន ព្រោះរដ្ឋធម្មនុញ្ញរបស់យើងបានចែងថា, នាយករដ្ឋមន្ត្រីត្រូវតែជាសមាជិករដ្ឋសភា ។ 

ទី៣-ត្រូវទទួលការតែងតាំងពីព្រះមហាក្សត្រ អោយធ្វើនាយករដ្ឋមន្ត្រី ! រៀបចំគណៈរដ្ឋមន្ត្រី ។ 

ទី៤-ត្រូវឆ្លងកាត់ សភា បើសភាមិនផ្ដល់សេចក្តីទុកចិត្តគណៈរដ្ឋមន្ត្រីនោះទេ គឺបានសេចក្តីថា, អត់ក្លាយទៅជានាយករដ្ឋមន្ត្រីអ្វីទាំងអស់ ! ដូច្នេះហេតុផលវានៅត្រង់កន្លែងហ្នឹងទេ។ 

សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅក្រុមប្រឆាំងថា, អញ្ចឹងកុំមកនិយាយថា, លោក ហ៊ុនសែន ក្រាញអំណាច អ្នកឯងចង់ថាម៉េចថាទៅ ! ខ្ញុំនៅតែកាន់អំណាចហ្នឹង ព្រោះ ប្រជាពលរដ្ឋបោះឆ្នោតឲ្យខ្ញុំ ខ្ញុំអត់មានអីខុសទេ ! ៕

ដោយ ៖ សិលា


ចែករំលែក៖