ព័ត៌មានទាន់ហេតុការណ៍៖

នាវាស្វ័យការពារជើងទឹកជប៉ុនចំនួន ០១គ្រឿង បានធ្វើដំណើរចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុខសុវត្ថិភាព

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នាវាស្វ័យការពារជើងទឹកជប៉ុនចំនួន ០១គ្រឿង បានធ្វើដំណើរចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុខសុវត្ថិភាព បន្ទាប់ពីចូលសំចត ចាប់ពីថ្ងៃទី ២៨-៣០ ខែមីនា ឆ្នាំ២០២៣។

នេះបើយោងតាមការបញ្ជាក់ឲ្យដឹង ពី អង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។ 

សមត្ថកិច្ចកងរាជអាវុធហត្ថបានបញ្ជាក់ថា, គោរពតាមបទបញ្ជាដ៏ម៉ឹងម៉ាត់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត ចំនួន ៥៧នាក់ ប្រើប្រាស់រថយន្តស៊ីរ៉ែន ០៣គ្រឿង ម៉ូតូ ០៨គ្រឿង សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះគោលដៅទាំងយប់ថ្ងៃ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងជូនក្បួនប្រតិភូកងនាវាក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។

+   ឈ្មោះនាវា KIRISAME_(DD_104)

_    បណ្តោយ  ១៥១ m

_    ទទឹង       ១៧,៤ m

_    ជម្រៅទឹក    ៩ m

_    ទំងន់ផ្ទុក     ៤.៥៥០ ton

+  មាននាវឹកចំនួន ១៧០នាក់ ដឹកនាំលោកវរនាវីឯក MAKITAkAYUKI មេបញ្ជាការនាវា ៕

ដោយ ៖ សិលា


ចែករំលែក៖