ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖​ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ៥ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ១០នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ថា៖​ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៥ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ១០នាក់។គិតចាប់ពីម៉ោង ៣៖០០នាទី នាថ្ងៃទី២៨ ដល់វេលាម៉ោង ៣៖០០នាទី ថ្ងៃទី២៩ ខែមីនា​ម្សិលមិញ។ 

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ បានថ្លែង​បញ្ជាក់ថា៖​ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៨១៨ករណី មានមនុស្ស ២,០៧២នាក់

២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៧៧៣សំណើ និងបិទសំណុំរឿង ២៦៣សំណើ (រកឃើញមនុស្ស ១,១៧៧នាក់, ឃាត់ខ្លួនជនសង្ស័យ ១២៥នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)

៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៤៥ករណី៕

ដោយ​៖ អរុណរះ


ចែករំលែក៖