ភ្នំពេញ៖ បុរសម្នាក់យកម៉ូទ័រមកកាត់ឈេីខណៈកំពុងកាត់ក៏រអិលជេីងដួលសង្កត់ពីលេីម៉ូទ័របណ្តាលឲ្យរងរបួសធ្លាយពោះវៀនចេញមកក្រៅត្រូវបានរថយន្តសង្គ្រោះកងពលតូចលេខ៧១១ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ សុខ អឿន ភេទប្រុសអាយុ៤៤ឆ្នាំ មុខរបរលក់ផ្លែឈេី ស្នាក់នៅកន្លែងកេីតហេតុ មានស្រុកកំណេីតនៅខេត្តក្រចេះ។ មានប្រពន្ធឈ្មោះ លី មុំ អាយុ៣២ឆ្នាំ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានយកម៉ូទ័រកាត់ដែកមកកាត់ឈេីដេីម្បីធ្វេីកំណល់រទះខណៈកំពុងកាត់ក៏រអិលជេីងដួលសង្កាត់ពីលេីម៉ូទ័រដែលកំពុងបញ្ឆេះធ្វេីឲ្យរបួសធ្លាយពោះវៀនចេញមកក្រៅរងរបួសធ្ងន់ធ្ងរ។
ក្រោយកេីតហេតុក្រុមសង្គ្រោះរបស់អង្គភាព៧១១មកទទួលយកទៅមន្ទីរកាល់ម៉ែតដេីម្បីសង្គ្រោះ៕
ដោយ៖សុខា សែនជ័យ