ព័ត៌មានទាន់ហេតុការណ៍៖

លោក Pezzolano ត្រូវបានតែងតាំងគ្រូបង្វឹកថ្មីរបស់ក្លិប Real Valladolid

ចែករំលែក៖

លោក Paulo Pezzolano ជនជាតិអ៊ុយរ៉ាហ្គាយត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លិបអេស្ប៉ាញ Real Valladolid រហូតដល់ចុងបញ្ចប់នៃរដូវកាល២០២៣២០២៤

ក្រុម Valladolid ដែល​កំពុង​ឈរ​នៅ​លេខ១៦ក្នុង​តារាង ​និង​មាន​​ពិន្ទុ​នៅ​ពី​លើ​ក្រុម​កាត់​ចោល​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ចែក​ផ្លូវ​ជាមួយលោក Jose RojoPacheta បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ក្រុម​ម្ចាស់​ជើង​ឯក Real Madrid លត់ កាល​ពី​ថ្ងៃ​អាទិត្យ។

លោក Pezzolano វ័យ៣៩ឆ្នាំបានមកពីក្លិប Cruzeiro ត្រូវបានក្លិបValladolid ជ្រើសរើសជាគ្រូបង្វឹកថ្មី ដែលជាកម្មសិទ្ធិរបស់អតីតខ្សែប្រយុទ្ធប្រេស៊ីល Ronaldo បន្ទាប់ពីបានជួយឱ្យពួកគេត្រឡប់ទៅក្របខ័ណ្ឌ Serie A របស់ប្រេស៊ីលដោយការឈ្នះពានរង្វាន់លំដាប់ទីក្នុងឆ្នាំ២០២២

មុនពេលនោះគាត់ក៏បានគ្រប់គ្រងក្រុម Pachuca របស់ម៉ិកស៊ិកក្នុងលីកកំពូលប្រទេសនេះ Liga MX ពីឆ្នាំ២០១៩២០២១

ភារកិច្ចបន្តរបស់លោក Paulo Pezzolano គឺត្រូវដឹកនាំក្រុម Real Valladolid ប៉ះក្រុមភ្ញៀវ Mallorca នៅរាត្រីថ្ងៃអាទិត្យ ទី៩ មេសាចុងសប្តាហ៍នេះក្នុងការប្រកួតនៅ La Liga សប្តាហ៍ទី២៨ បន្ទាប់មកប៉ះក្រុមម្ចាស់ផ្ទះ Villarreal នៅថ្ងៃទី១៥ ខែមេសា ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖