ព័ត៌មានទាន់ហេតុការណ៍៖

ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានចាប់ផ្តើមជាផ្លូវការ និងបានបញ្ចប់ប្រកបដោយជោគជ័យ នៅសិង្ហបុរី

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមប្រភពពី AKP សិង្ហបុរី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ក៏ដូចផេក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា,  ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានចាប់ផ្តើមជាផ្លូវការ និងបានបញ្ចប់ប្រកបដោយជោគជ័យ នៅតំបន់សហគមន៍ OUR TAMPINES HUB ស្ថិតភាគខាងកើតនៃប្រទេសសិង្ហបុរី នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ។

ក្បួនដង្ហែនេះ មានការអញ្ជើញចូលរួមរត់ និងអបអរសាទរដោយផ្ទាល់ពីសំណាក់ លោក Tan Chuan-Jin ប្រធានសភាសិង្ហបុរី និងជាប្រធានក្រុមប្រឹក្សាអូឡាំពិកសិង្ហបុរី លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC) លើកទី១២ លោក Edwin Tong រដ្ឋមន្ត្រីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី និងលោក សុខ ខឿន ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋសិង្ហបុរី មន្ដ្រីជាន់ខ្ពស់សិង្ហបុរី ព្រមទាំងឯកអគ្គរដ្ឋ/រាជទូតបណ្ដាប្រទេសក្នុងតំបន់ និងក្រៅតំបន់ សរុបប្រមាណ ៥០០នាក់៕

ប្រភព ៖ AKP


ចែករំលែក៖