ខេត្តសៀមរាប ៖ ក្រោយការប្រកួតអស់ជាច្រើនថ្ងៃរួចមក ចុងក្រោយអ្នកប្រកួតសែលហ្វី ៦ នាក់ត្រូវបានជ្រើសរើសដើម្បីយកមកប្រកាសលទ្ធផលយក ៣ នាក់ចុងក្រោយនៅលើឆាកតន្រ្តីអង្គរសង្រា្កន្ត។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីផេក ( ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត | Angkor Sankranta ) នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។
ជ័យលាភីការប្រកួតសែលហ្វីនេះត្រូវបានផ្ដល់កិត្តិយសប្រគល់រង្វាន់ដោយឯកឧត្តម គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម ហេង សំណាង សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា។
សូមបញ្ជាក់ផងដែរថា ជ័យលាភីលេខ១ បានទៅលើ Vibol Angkor ដោយ ទទួលបានពាន់រង្វាន់មួយ តុក្កតា ឆ្នាំថោះមួយគូរ រួមជាមួយទឹកប្រាក់ ១ លានរៀល។ ជ័យលាភីលេខទី2 បានទៅលើ Panhary Kang ដោយទទួលបាន ពានរង្វាន់មួយ តុក្កតាឆ្នាំថោះមួយគូរ រួមជាមួយទឹកប្រាក់ ៦០០ ០០០ (ប្រាំមួយសែន) រៀល។ ជ័យលាភីលេខ 3 បានទៅលើ Phat Dane ដោយទទួលបាន ពានរង្វាន់មួយ តុក្កតាឆ្នាំថោះមួយគូរ ជាមួយទឹកប្រាក់ ៤០០ ០០០ (បួនសែន) រៀល។
#១០ឆ្នាំនៃស្មារតីមហាគ្រួសារខ្មែរ #AngkorSankranta
#AS10 #UYFC #ក្ដីស្រមៃនិងក្ដីសង្ឃឹម៕
ដោយ ៖ សិលា