ភ្នំពេញ៖ បុរសម្នាក់តែងតែផឹកស្រាជារៀងរាល់ថ្ងៃទោះបីបងប្អូនហាមក៏មិនស្តាប់ដែររហូតមានអាការៈមិនស្រួលខ្លួនត្រូវបានបងប្អូននិងក្រុមការងារដឹកតាមរុឺម៉កទៅមន្ទីរពេទ្យ តែជាអកុសលត្រូវបានដាច់ខ្យល់ស្លាប់តាមផ្លូវ ទេីបដឹកយកទៅតម្កល់នៅវត្តជម្លង់ម្លូដេីម្បីរាយការណ៍ប្រាប់សមត្ថកិច្ច។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះពាន ចារ ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណេីតនៅភូមិសៅ ឃុំក្រូង ស្រុកកំចាយមារ ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានពីបងប្អូនបានឱ្យដឹងថា នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ជនរងគ្រោះមកពីស្រុកកំណេីតដេីម្បីមកធ្វេីការសំណង់វិញ ខណៈមកដល់កន្លែងធ្វេីការជនរងគ្រោះបានផឹកស្រាតែម្នាក់ឯង ពេលនោះបងប្អូនបានហាមឃាត់មិនឱ្យផឹកដែរ តែជនរងគ្រោះនៅតែផឹករហូតដល់ស្រវឹងភ្លេចបាយភ្លេចទឹក ។ លុះព្រឹកឡេីងជនរងគ្រោះមានអាការៈមិនស្រួលខ្លួនទេីបបងប្អូនដឹកតាមរុឺម៉កទៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានស្លាប់តាមផ្លូវក៏បន្តដឹកយកទៅវត្តជន្លង់ម្លូ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូលដេីម្បីរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ។
ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចបានចុះទៅពិនិត្យជាត់ស្តែងឃេីញថាជនរងគ្រោះស្លាប់ដោយសារខ្យល់គរប្រាកដមែនទេីបប្រគល់សពទៅឱ្យសាច់ញាតិធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ