ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៥នាក់ ក្នុងបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៤ មេសា ចំនួន ២៧ករណី

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៥នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណី ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦៥នាក់ រួមមាន៖ ជួញដូរ ១០ករណី ឃាត់ ១៨នាក់ (ស្រី ១នាក់)។ ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ៩នាក់ (ស្រី ១នាក់)។ ដាំដុះ ១ករណី ឃាត់ ០នាក់ (ស្រី ០នាក់)។ និងប្រើប្រាស់ ១០ករណី ឃាត់ ៣៨នាក់ (ស្រី ២នាក់)។

ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែមេសា រួមមាន៖ មេតំហ្វេតាមីន (Ice) ស្មើនិង ១១២,២០ក្រាម និង១កញ្ចប់តូច។ កេតាមីន (Ke) ស្មើនិង ១,៩៤ក្រាម។ និងកញ្ឆា ស្មើនិង ២៧០០ដើម។

ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១៥អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិ ១១អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ៤អង្គភាព មានដូចខាងក្រោម៖

 ១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ២៧នាក់ ស្រី ២នាក់ ចាប់យក Ice ៥៥,៦៧ក្រាម។ ២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៣៤ក្រាម។ ៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២,២១ក្រាម។ ៤ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២,៦០ក្រាម។ ៥ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,៩៦ក្រាម។ ៦ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ២,០ក្រាម។ ៧ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២,៧១ក្រាម។ ៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់។ ៩ / ព្រះសីហនុ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យក Ice ៣,៦៥ក្រាម និង Ke ១,៩៤ក្រាម។ ១០ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៣៩,២៩ក្រាម។ ១១ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។

ដោយឡែកកងរាជអាវុធហត្ថ ៖ ៤អង្គភាព ១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ០,៦៩ក្រាម។ ២ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,០៨ក្រាម។ ៣ / កែប៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។ ៤ / ប៉ៃលិន៖ ដាំដុះ ១ករណី ឃាត់ ០នាក់ ចាប់យកកញ្ឆា ២៧០០ដើម៕ ដោយ៖សហការី

រូបភាព៖ ឯកសារ


ចែករំលែក៖