ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងពីបំណងចង់សាកល្បងធ្វើមេឃុំដើម្បីដឹងពីតួនាទី ការលំបាក និងការប្រឈមរបស់មេឃុំក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
សម្ដេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា សម្តេចអាចធ្វើក្នុងលក្ខខណ្ឌដែលសម្ដេចសម្រាកការងារពីនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន ថា៖ «បោះឆ្នោតឆ្នាំ២០២៧ គិតឈរមេឃុំកន្លែងណាមួយសាកល្បងធ្វើមេឃុំប៉ុន្មានខែមើលរួចហើយចាំលាចេញ»។
សម្ដេចតេជោថ្លែងបែបនេះក្នុងពិធីចែកសញ្ញាបត្រជូនដល់គរុសិស្សនៃវិទ្យាស្ថានជាតិអប់រំព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន មានបំណងសាកល្បងចង់ធ្វើមេឃុំ ដើម្បីដឹងពីស្ថានភាពទូទៅក្នុងមូលដ្ឋាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ឲ្យដឹងថា សម្តេចមានបំណងចង់ឈរឈ្មោះធ្វើជាមេឃុំ ដើម្បីដឹងពីតួនាទី ការលំបាក និងការប្រឈមរបស់មេឃុំ ក្នុងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ។ ទោះយ៉ាងណាសម្តេចថា ការធ្វើជាមេឃុំអាចនឹងធ្វើទៅបានក្រោយការលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី ៕
ដោយ ៖ សិលា