ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤០នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណីទូទាំងប្រទេសថ្ងៃទី២៧ មេសានេះ!

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅល្ងាចថ្ងៃ​ព្រហស្បតិ៍​ទី​២៧​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា៖​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤០នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៤០នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់ ១៥នាក់ (ស្រី ១នាក់)។​ ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ៧នាក់ (ស្រី ០នាក់)។​ និងប្រើប្រាស់ ១១ករណី ឃាត់ ១៨នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែមេសា រួមមាន៖​ មេតំហ្វេតាមីន ម៉ាទឹកកក​ (Ice) ស្មេីនិង​ ៤១,៨៤ក្រាម និង៩កញ្ចប់តូច។​ កេតាមីន (Ke) ស្មេីនិង​ ៧៧៦,០ក្រាម។​ និងអុិចស្តាសុី (mdma) ស្មេីនិង​ ២៨៣៤,០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ១០អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ១អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១០នាក់ ចាប់យក Ice ១,៨០ក្រាម, Ke ៧៧៦,០ក្រាម និង MDMA ២៨៣៤,០ក្រាម។

*២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*៣ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ៦,៤១ក្រាម។

*៤ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ៩,២៦ក្រាម។

*៥ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១១,៧៥ក្រាម។

*៦ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ៤កញ្ចប់តូច។

*៧ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៤នាក់ ចាប់យក Ice ៩,១០ក្រាម។

*៨ / ព្រៃវែង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៩ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣,២៥ក្រាម។

*១០ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,២៧ក្រាម។

ដោយ​ឡែក​កងរាជអាវុធហត្ថ ៖ ១អង្គភាព

១ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៥កញ្ចប់តូច ៕

ដោយ​៖សហការី​


ចែករំលែក៖