ភ្នំពេញ ៖ ក្រុមជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជាក់ស្តែងលួច ( ឆ្កឹះសោទ្វារផ្ទះលួចទ្រព្យសម្បត្តិ)នៅវេលាម៉ោង ០៤ម៉ោង០០នាទីទៀបភ្លឺថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះជួល ផ្លូវលំ ក្រុមទី១៧ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ លី វ៉ាន់នី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅផ្ទះជួលកន្លែងកើតហេតុ មុខរបរលក់ដូរ ។
ជនសង្ស័យទាំងពីរនាក់មាន ៖
១-ឈ្មោះ ថាច់ ធូ ហៅ អាទ្រូ ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅ ផ្ទះជួល ក្រុមទី៣ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ មុខរបរ មិនពិតប្រាកដ មុខសញ្ញាចាស់(មានសារធាតុញៀន)។
២-ឈ្មោះយូ រ៉ូម៉ាលី ហៅអាចាម ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ និងមុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ។
* សម្ភារបាត់បង់រួមមាន៖
១-ទូរស័ព្វផលិតនៅចិនមួយគ្រឿង
២- ឆត្រធំចំនួនមួយគ្រឿង
៣-ពុម្ពធ្វើនំចនួន ០៨ ពុម្ព
* សម្ភារដកហូតរួមមាន៖
១-ពុម្ពនំចំនួន ០៨ ពុម្ព
២-ដង្កាប់ចំនួន០៥ ដែកឆាបចំនួន ០១ ទួណឺវីសចំនួន០៤ សោលេខ១០ចំនួន០១ ពិលចំនួន០១ កន្ត្រៃចំនួន០១ ដែកកែច្នៃមានដងហូតសំរាប់ថ្ពក់យកសម្ភារចំនួន ០១ ញញួរ ចំនួន ០១ ។ សម្ភារបានប្រគល់ជូនជនរងគ្រោះវិញហើយ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា ជនសង្ស័យទាំងពីរនាក់បានបបួលគ្នាចេញធ្វើសកម្មភាពលួច លុះមកដល់ម៉ោង០១ជាងយប់ពួកគេបានដើរចេញពីបន្ទប់ជួលសំដៅផ្ទះកើតហេតុ ហើយឃើញផ្ទះចាក់សោពីខាងក្រៅជនសង្ស័យឈ្មោះ ថាច់ ធូ ជាអ្នកធ្វើសកម្មភាពឆ្កឹះសោ ចំណែកឈ្មោះយូ រ៉ូម៉ាលីជាអ្នកមើលផ្លូវ ក្រោយពីលួចបានហើយពួកគេបានយកសម្ភារទៅលាក់ទុកនៅផ្ទះជួល ហើយទូរស័ព្វអោយអ្នកផ្សេងយកទៅលក់បានលុយចំនួន៣០០០០រៀល។
ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ សមត្ថកិច្ចនគរបាលប៉ុស្តិ៍កំណត់បានមុខសញ្ញាជនសង្ស័យខាងលើក៏ឈានដល់ការឃាត់ខ្លួនបាននៅវេលាម៉ោង០៤ម៉ោង០០នាទីទៀបភ្លឺថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០២៣នៅចំណុចបន្ទប់ជួលផ្លូវបេតុងក្រុម៣ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ រួមនឹងវត្ថុតាង។
នៅចំពោះមុខ ផ្នែកជំនាញខណ្ឌកំពុងសាកសួរយកចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តទៅតាមនីតិវិធី៕