ខេត្តប៉ៃលិន ៖ តាមប្រភពព័ត៌មានពីកម្លាំងនគរបាលប៉ុស្ថិ៍ការពារព្រំដែនឡាក់ហុក២បានឲ្យដឹងថា÷នៅវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺឈានចូល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ មានករណីអគ្គិភ័យ(ឆេះផ្ទះ) ចំនួន ០១ករណី ស្ថិតនៅភូមិឡាក់ហុកពីរ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឲ្យខូចខាតផ្ទះពលរដ្ឋ ០១ខ្នង មានទំហំ (៤ម៉ែត្រ x ៦ម៉ែត្រ) រួមទាំងខូចខាតសៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) អត្តសញ្ញាណប័ណ្ណ និងសម្ភារៈផ្សេងៗមួយចំនួនទៀត។
សមត្តកិច្ចនគរបាលព្រំដែនបានបន្តថា÷ម្ចាស់ផ្ទះឈ្មោះ ឈីម ធីម ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិឡាក់ហុក២ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន, ប្រពន្ធឈ្មោះ ម៉ុច សេងលី ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិឡាក់ហុកពីរ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ករណីនេះដោយមូលហេតុ៖ មកពីម្ចាស់ផ្ទះខ្វះការប្រុងប្រយ័ត្តបណ្ដាលឲ្យឆ្លងចរន្តអគ្គិសនី។
ករណីអគ្គិភ័យខាងលើនេះ ត្រូវបានប្រជាពលរដ្ឋ និងនគរបាលការពារព្រំដែន, កម្កាំងប្រជាការពារភូមិ នាំគ្នាជួយពន្លត់រលត់ជាស្ថាពរ ៕
ដោយ៖ស សារ៉េត