ព័ត៌មានទាន់ហេតុការណ៍៖

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ទទួលថវិកាអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣

ចែករំលែក៖

 ខេត្តសៀមរាប៖ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានទទួលថវិកាពីសប្បុរជនដើម្បីអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម”។

សប្បុរសជនដែលបានបរិច្ចាគរួមមាន៖

  ១-  កងពលធំអន្តាគមន៍លេខ២  ថវិកា  ៣,០០០  ដុល្លារ

  ២-  ឧកញ៉ា ទូច សៀ នាយកក្រុមហ៊ុនវិនិយោគចំណតរថយន្ត ក្រុងសៀមរាប  ថវិកា     ៣,០០០  ដុល្លារ

  ៣- រដ្ឋាករទឹកស្វយ័តសៀមរាប ថវិកា  ៨,០០០,០០០ រៀល

  ៤-  ឧកញ៉ា លី ហុង និងលោកជំទាវ លី ណាដា លីហុង  ថវិកា  ៣,០០០  ដុល្លារ

  ៥-  ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី  ថវិកា  ២០០  ដុល្លារ

  ៦-  អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់  ថវិកា  ៩,០០០,០០០  រៀល

  ៧-  KAMTRANSHIP CO,.LTD  ថវិកា  ១០,០០០  ដុល្លារ

  ៨-  ហាង ស៊ុន ហេង លក់គ្រឿងអគ្គិសនី  ថវិកា  ៥០  ដុល្លារ

  ៩-  លោកស្រី ម៉ននី រង្សី អភិបាលនៃគណៈអភិបាលខេត្តសៀមរាប  ថវិកា  ២,០០០,០០០  រៀល

  ១០-  លោកជំទាវឧកញ៉ាបណ្ឌិត លី អ៊ុំអេង   សារុង ១៤០

  ១១-  ផ្សារទំនើប ម៉ាក្រូ   ទឹកបរិសុទ្ធ ១០០យួរ

  លោក ស៊ុំ សំអន នាយកសាខា តំណាងឱ្យគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ជួយប្រោះព្រំប្រទានពរជ័យ សិរីមង្គល វិបុលសុខ បវរសួស្ដីមហាប្រសើរ ជូនចំពោះ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ និង សប្បុរសជនទាំងអស់ សូមបានសមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមប្រសិទ្ធពរជ័យ បវរសួស្ដីមហាប្រសើរ ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី សូមបានសមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សប្បុរសជនអាចបរិច្ចាគតាមរយៈ៖

  – ធនាគារ ABA ៖ 001 750 948 (ដុល្លារ) និង 001 750 949 (រៀល) 

  – ធនាគារកាណាឌីយ៉ា ៖ 008-000 007 875 5 (ដុល្លារ)  

ឬទំនាក់ទំនងគណៈកម្មការទទួលអំណោយ៖

   ១-  លោក   ស៊ុំ សំអន  ទូរស័ព្ទលេខ  012 948 127

  ២-  លោក   ចយ សឿត  ទូរស័ព្ទលេខ  012 534 355

  ៣-  លោកស្រី  កែវ គឹមអាន  ទូរស័ព្ទលេខ 012 609 612 ៕

ដោយ ៖ សហការី


ចែករំលែក៖