ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះ២ខ្នងយ៉ាងសន្ធោសន្ធៅ​ នៅខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ​ ៖​ មានគ្រោះអគ្គិភ័យមួយបានឆាបឆេះ​ និងរាលដាលផ្ទះស្តុកអីវ៉ាន់ (កំរាលពូកខ្នេីយ) ចំនួន ២ខ្នង យ៉ាងសន្ធោសន្ធៅ ព្រមទាំងសម្ភារៈមួយចំនួនធំ ត្រូវបានរងការខូចខាតនាវេលាម៉ោង​ ២០និង៣០នាទីយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៤៨ នឹង ផ្ទះលេខ៥០ តាមបណ្តោយផ្លូវលេខ២០២ ភូមិ៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

​    បេីតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគឺផ្ទះខាងលើ មានផ្សែងហុយ លាយឡំជាមួយ អណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយពេលនោះ អំណាចភ្លើងឆេះលឿនបានរាលដាល ឆេះផ្ទះមួយខ្នងទៀត ភ្លាមនោះក៏មានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានមកដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ តែដោយស្ថានភាពភ្លើងឆេះលឿន ថែមទាំងមានខ្យល់បោកបក់ ដែលជាហេតុធ្វើឲ្យភ្លើងឆាបឆេះផ្ទះចំនួន ០២ខ្នង រងការខូចខាតស្ទើរតែស្រុង រួមទាំងខូចខាតសម្ភារៈ (កំរាលពូកខ្នេីយ) ខូចខាតមួយចំនួនធំ។

​    នៅក្នុងហេតុការណ៍អគ្គិភ័យនេះ គឺមានរថយន្តពន្លត់អគ្គិភ័យភ័យចំនួន ៣២គ្រឿង បានចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយក្នុងនោះមានរថយន្ត អគ្គិភ័យ របស់ការិយាល័យ បង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ ចំនួន ២២គ្រឿង ,រថយន្តកងរាជអាវុធហត្ថចំនួន ០២គ្រឿង, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ,រថយន្តទីក្រុងជ្រោយចង្វារចំនួន ០៥គ្រឿង, រថយន្តទីក្រុងអូឡាំព្យាចំនួន ០២គ្រឿង ទើបអាចគ្រប់គ្រងស្ថានការ និង បាញ់ទឹករលត់ជាស្ថាពរ និង មិនឲ្យរាលដាល ដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖