ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់លោកអធិការនគរបាលក្រុងប៉ៃលិនបានឱ្យដឹងថា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៧និង០៦នាទី មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្រ្តាក់បោកបក់បណ្តាលឱ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋកម្រិតមធ្យមចំនួន០៤ខ្នងផ្ទះ នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកបានបន្តថា ក្រោយពីកើតហេតុលោកបាននាំកម្លាំងប៉ុស្ថិ៍នគរបាលសង្កាត់ប៉ៃលិននិងកម្លាងនគរបាលជំនាញក្រុងព្រមទាំងអាជ្ញាធរចុះទៅពិនិត្យមើលករណីខ្យល់កន្ក្រាក់បោកបក់លើផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យរងការខូចខាតចំនួន០៤ខ្នងផ្ទះដែលមានដូចខាងក្រោម៖
ទី១-ម្ចាស់ផ្ទះឈ្មោះ រ័ត្ន រ៉ូ ភេទប្រុស អាយុ៦៥ឆ្នាំ ប៉ើងយ៉ាកចំហៀង ខូចខាតស័ង្កសីចំនួន២១សន្លឹក។
ទី២-ម្ចាស់ផ្ទះឈ្មោះ កុយ ប៊ុនធា ភេទប្រុស អាយុ៣៤ឆ្នាំ ប៉ើងយ៉ាកខាងមុខ ខូចខាតស័ង្កសីចំនួន២២សន្លឹក។
ទី៣-ម្ចាស់ផ្ទះឈ្មោះ កុយ ប៊ុនធី ភេទប្រុស អាយុ៣៩ឆ្នាំ ដើមឈើបាក់លើ ខូចខាតស័ង្កសីចំនួន១១សន្លឹក។
ទី៤-ម្ចាស់ផ្ទះឈ្មោះ មឿង ឃន ភេទប្រុសអាយុ៤៥ឆ្នាំ ប៉ើងយ៉ាកខាងមុខខូចខាតស័ង្កសីចំនួន១៥សន្លឹក។
លោកបានបន្តទៀតថា ករណីខ្យល់កន្រ្តាក់ខាងលើនេះ មិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ៕
ដោយ៖ ស សារ៉េត