ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូរងរបួសធ្ងន់ស្រាល២នាក់នៅស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្តសណ្ដោងរ៉ឺម៉កមួយគ្រឿង បើកវ៉ាជែងមិនមើលស្ថានភាពផ្លូវ បណ្ដាលឲ្យបុកជាមួយម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់ កាលពីថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២៣វេលាម៉ោង១៦និង៣៥នាទី នៅតាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៦.២៧ ក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

   មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ឈ្មោះ ម៉ុត កាអុីន ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រៃក្រាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកម៉ូតូម៉ាកHONDA.DREAM.C125 ពណ៌ខ្មៅ ស៊េរី២០០៦ ពាក់ផ្លាកលេខភ្នំពេញ 1FQ-8972 មានអ្នករួមដំណើរម្នាក់ឈ្មោះ ទី សុណា ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាប្រពន្ធ មានទីលំនៅផ្ទះជាមួយគ្នា។ចំណែករថយន្តបង្កជាប្រភេទកុងតឺន័រសណ្តោងរុឺម៉កម៉ាកហុីយ៉ានដាយ ពណ៌ស ខៀវ ប្រភេទក្បាលសណ្តោង ពាក់ផ្លាកលេខ ភ្នំពេញ3B-5512 សណ្តោងសឺមីរុឺម៉កពាក់ផ្លាកលេខភ្នំពេញ4A-1467 បើកបរដោយឈ្មោះ សំ សុវណ្ណ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំពោធិ៍ចាក ស្រុកព្រៃកប្បាសខេត្តតាកែវ ។

ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត០១គ្រឿងប្រភេទកុងតឺន័រសណ្តោងរុឺម៉កម៉ាកហុីយ៉ានដាយ ពណ៌ស ខៀវ ប្រភេទក្បាលសណ្តោង ពាក់ផ្លាកលេខ ភ្នំពេញ3B-5512 សណ្តោងសឺមីរុឺម៉កពាក់ផ្លាកលេខភ្នំពេញ4A-1467 បើកបរដោយឈ្មោះ សំ សុវណ្ណ ភេទប្រុសអាយុ៤១ឆ្នាំមានទីលំនៅភូមិថ្នល់បត់ឃុំពោធិ៍ចាក ស្រុកព្រៃកប្បាសខេត្តតាកែវ បើកបរក្នុងទិសដៅភ្នំពេញ អ្នកលឿង មកដល់ចំណុចកើតហេតុ ខាងលើរថយន្តបានបើកវ៉ាជែងរថយន្តមួយគ្រឿងទៀត បានទៅបុកជាមួយម៉ូតូ០១គ្រឿងម៉ាកHONDA.DREAM.C125 ពណ៌ខ្មៅ ស៊េរី២០០៦ ពាក់ផ្លាកលេខភ្នំពេញ 1FQ-8972 បើកដោយឈ្មោះម៉ុត កាអុីន ភេទប្រុសអាយុ៣៦ឆ្នាំមានទីលំនៅភូមិព្រៃក្រាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នឹងអ្នករួមដំណើរម្នាក់ឈ្មោះ ទី សុណា ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាប្រពន្ធ មានទីលំនៅផ្ទះជាមួយ ដែលបើកក្នុងទិសដៅផ្ទុយគ្នា (ក្នុងទិសដៅអ្នកលឿង ភ្នំពេញ ) បណ្តាលអោយអ្នកបើកបរម៉ូតូជាប្តីរងរបួសបាក់ជើងខាងស្តាំចំណែកប្រពន្ធរងរបួសស្រាលត្រូវបានរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកស្រុកកៀនស្វាយហើយដឹកយកទៅព្យាបាលបន្តនៅមន្ទីពេទ្យ ភ្នំពេញ ។រឺឯអ្នកបើកបររថយន្តកំលាំងជំនាញយកទៅធ្វើការសួរនាំ រថយន្តនឹងម៉ូតូខូចខាត កំលាំងជំនាញសណ្តាប់ធ្នាប់ចរាចរណ៍ស្រុកកៀនស្វាយធ្វើការវ៉ាស់វែងយករក្សាទុកជាភស្តុតាង។

  ការសន្និដ្ឋាន ករណីខាងលើបណ្តាលមកពីអ្នកបើកបររថយន្តបើកមិនមានការប្រុងប្រយ័ត្នពេលមេឃកំពុងភ្លៀងជែងក្នុងស្ថានភាពគ្រោះថ្នាក់៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖