ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង៖​ បំភ្លឺព័ត៌មានការសរសេរខ្លឹមសារថា​៖ (សូមបងប្អូនក្នុងខេត្តបាត់ដំបងដែលមានកូនតូចៗប្រយ័ត្នទាំងអស់គ្នាព្រោះស្រីចិនម្នាក់នេះដេីរចាប់ក្មេងតាមភូមិ

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបង​ មានកិត្តិយសសូមគោរ​ពជម្រាបជូនសាធារណជន​ អ្នក​សារ​ព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមបានជ្រាបថា​ កាលពីថ្ងៃទី៨ខែ​ឧសភាឆ្នាំ២០២៣​ មានការ​សរសេរខ្លឹមសារ បង្ហោះក្នុងគណនី​ហ្វេ​សប៊ុកមួយឈ្មោះ​ ស្រីនិច​ឯការ​ ដែលមានរូបភាពស្រ្តីម្នាក់និងភ្ជាប់ដោយការសរសេរខ្លឹមសារថា​៖ (សូមបងប្អូនក្នុងខេត្តបាត់ដំបងដែលមានកូនតូចៗប្រយ័ត្នទាំងអស់គ្នាព្រោះស្រីចិនម្នាក់នេះដេីរចាប់ក្មេងតាមភូមិ។ ដេីរចូលក្នុងភូមិទួលតាឯកផ្លូវច្រកចូលកោះតៃវ៉ាន់ខ្ញុំ​ ដេីរ​លួងលោមក្មេងៗឲ្យដេីរ​តាមវារួចវាចាប់យកទៅ)។ 

ឃេីញព័ត៌មាននេះភ្លាមលោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បង​ បានដាក់បទបញ្ជាទៅអធិការន​គរ​​បាលក្រុងបាត់ដំបងនិងផែនជំ​នាញ​ពាក់ព័ន្ធធ្វេីការស្រាវជ្រាវជាបន្ទា​ន់​លេីបញ្ហានេះ។ 

ជាក់ស្ដែង​កាលពីថ្ងៃទី៩​ ខែ​ឧសភា​ ឆ្នាំ២០២៣​ម្សិលមិញនេះ​ សមត្ថកិច្ចនគរបាល​ បានស្រាវជ្រាវរកឃេីញថា​ នៅសង្កាត់ទួល​តាឯក​ក្រុងបាត់ដំបងនិងក្នុងមូលដ្ឋានខេត្តបាត់ដំ​ប​ងទាំងមូលមិនមានកេីតឡេីងនូវករណី​ដូចបានសរ សេររៀប​រាប់នៅក្នុងម្ចាស់គណនីខាងលេី​នោះទេ​ ហេីយ​ ជាមួយនេះសមត្ថកិច្ចបានរកឃេីញម្ចាស់គ ណ នីខាងលេីដែលគាត់មានឈ្មោះពិត​ គឺឈ្មោះ  ឌុច ស្រីនិ ភេទស្រី​ អាយុ​ ២១ឆ្នាំរស់នៅភមិ​ទួល តាឯក សង្កាត់ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត បាត់ ដំបង​។ 

ម្ចាស់គណនីរូបនេះបានឆ្លេីយបញ្ជាក់ប្រាប់សមត្ថកិច្ចថា​ គណនីរបស់គាត់ឈ្មោះ​ ស្រីនិច​ ឯការនេះ​ ត្រូវបានជនមិនស្គាល់អត្តស​ញ្ញា​ណលួចចូលទៅគ្រប់គ្រងព្រមទាំងសរសេរខ្លឹមសារមិនត្រឹមត្រូវដោយភ្ជាប់នួវរូបភាពស្រីម្នាក់ផង​ ខ​ណ:​រូបគាត់ជាម្ចាស់គណនីពិតប្រាក​ដ​មិនបានដឹងអ្វីទាំងអស់។ 

ជាមួយនេះម្ចាស់គណនីគឺឈ្មោះ​ ឌុច ស្រីនិ សូមប្រកាសបដិសេធចោលទាំងស្រុ​ង​ចំពោះរូបភាពនិងព័ត៌មានដែលមានខ្លឹមសារខាងលេី​ គឺជាព័ត៌មានក្លែង​ក្លាយ​ ហេីយម្ចាស់គណនីបានដាក់ពាក្យបណ្តឹងជាលាយល័ក្ខអក្សរនៅកន្លែងសមត្ថកិច្ចនគរបាលដេីម្បីធ្វេីការស្រាវជ្រាវរកមុខអញ្ញាតជនដែល​លួចយកគណនីហ្វេសប៊ុក​របស់គាត់​ទៅប្រេីប្រាស់នោះហើយ។ 

ខណ:ពេលចុងក្រោយគណនីរបស់គាត់ត្រូវបានម្ចាស់យកមកគ្រប់គ្រងនិងប្រេីប្រាស់បានជាធម្មតាវិញហេីយ​ ព្រមទាំងបានធ្វេីការបដិសេធ​ចោលទាំងស្រុងចំពោះព័ត៌មានក្លែងក្លាយខាងលេីនិងសកម្មភាពផ្សេងទៀតដែលមិនមែនជាសកម្មភាពរបស់គាត់ផ្ទាល់។ 

ដូចបានជម្រាបជនខាងលេីសូមសា​ធារណជន​ អ្នក​សារ​ព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមមេត្តជ្រាបជាព័ត៌មាន​ និងបន្តចូលរួមសហការជាមួយសមត្ថកិច្ចដោយភាតរភាព​ពិសេសចូលរួមលុបបំបាត់នូវរាល់ព័ត៌មានក្លែងក្លាយដែលនាំបង្កទៅដល់បញ្ហាអសន្តិសុខសង្គម​ សូមអរគុណ៕

ដោយ​៖សហការី​


ចែករំលែក៖