ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ បុរសម្នាក់អាយុប្រហែល៣០ក្រាស់ បានបាត់ខ្លន នៅ កសិ្សណទឹកអង្គរវត្តប៉ែកខាងត្បូងឈាងខាងកើត

ចែករំលែក៖

ខេត្តសៀមរាប ៖  គិតត្រឹមពេលនេះនៅវេលាម៉ោងប្រមាណជា១៨និង០០នាទីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នេះមានករណីបាត់មនុស្សប្រុសម្នាក់បន្សល់ទុកតែស្បែកជើងនៅតែមិនទាន់រកឃើញនៅឡើយទេ។ ធ្វើឱ្យមានការភ្ញាក់ផ្អើល ប្រជាពលរដ្ឋជាច្រើន បានមកមើល ហើយឆ្ងល់ថាហេតុអ្វីក៏បាត់ខ្លួនបែបនេះ។ 

សូមបញ្ជាក់ថា, នៅមាត់ទឹក អ្នកដែលបាត់ខ្លួននោះគឺបន្សល់ទុកតែស្បែកជើង១គូរតែប៉ុណ្ណោះ ដែលធ្វើអោយ សមត្ថកិច្ច អាជ្ញាធរ កំពុងជួយអន្តរាគមន៍ ស្វែងរក ជនដែលបាត់ខ្លួន ។ 

ប្រភពខ្លះបានប្រាប់អោយដឹងថា , អ្នកបាត់ខ្លួន អាចជាអ្នកមានវិបត្តិផ្លូវចិត្តមើលទៅ ! .ខណៈពេលនេះ ក្រុមសមត្ថកិច្ច អាជ្ញាធរ កំពុងស្វែងរកផងដែរ។ 

សូមរំលឹកថា បើតាមប្រភពកន្លែងកើតហេតុបានឲដឹងថា, មុនពេលកើតហេតុគឺ វេលាម៉ោងប្រមាណជា២រសៀល មាន បុរស២នាក់ មកអង្គុយលេងមាត់ទឹក ដៃគូទៅទិញអី ត្រឡប់ មកវិញ បាត់គ្នាម្នាក់ តែម្ដង  មិនដឹងថា, លោតទឹក ឬដើរទៅកន្លែងណាផ្សេង រហូតដល់ ព្រលប់ថ្ងៃដដែលនេះ សមត្ថកិច្ច ក៏មិនទាន់រកឃើញ និងមិនទាន់ដឹង អត្តសញ្ញាណរបស់ជនដែលបាត់ខ្លួននៅឡើយទេ។ 

ចំពោះព័ត៌មានលម្អិត អង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” និងរាយការណ៍បន្ថែមនៅពេលក្រោយ ៕

ដោយ ៖ សហការី


ចែករំលែក៖