ព័ត៌មានទាន់ហេតុការណ៍៖

មុនការបោះឆ្នោតមានការច្របូកច្របល់អំពីការវិលត្រឡប់របស់លោកថាក់ស៊ីន

ចែករំលែក៖

អ្នកជំនាញនិយាយថា អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន មិនអាចគ្រាន់តែត្រឡប់ទៅប្រទេសថៃវិញទេ ប៉ុន្តែដំបូងត្រូវតែឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលដែលគាំទ្រយោធាដែលបានបណ្តេញគាត់ចេញពីតំណែង។
មហាសេដ្ឋីថៃ និងជាអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានឈរយ៉ាងរឹងមាំលើនយោបាយដ៏ច្របូកច្របល់របស់ប្រទេសលោកអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ បើទោះបីជាលោកភាគច្រើនរស់នៅដោយនិរទេសខ្លួនចាប់តាំងពីការបណ្តេញលោកក្នុងឆ្នាំ ២០០៦ មក ទទួលបានការកោតសរសើរពីពលរដ្ឋរាប់លាននាក់ និងមានការប្រមាថពីមនុស្សជាច្រើនផងដែរ។
ឥឡូវនេះ ការប្រកាសរបស់លោក
ថាក់ស៊ីន អំពីផែនការវិលត្រឡប់មកមាតុប្រទេសវិញក្នុងខែកក្កដា បានបង្កភាពចលាចល ខណៈដែលអ្នកបោះឆ្នោតថៃ រៀបចំខ្លួនទៅបោះឆ្នោតក្នុងការបោះឆ្នោតសកល ថ្ងៃទី១៤ ខែឧសភា។
លោក ថាក់ស៊ីន ដែលនឹងមានអាយុ ៧៤ ឆ្នាំនៅថ្ងៃទី ២៦ ខែកក្កដា បាននិយាយនៅក្នុងការបង្ហោះ Twitter នៅថ្ងៃទី ៩ ខែឧសភាថា៖ «ខ្ញុំបានសម្រេចចិត្តទៅផ្ទះដើម្បីមើលថែចៅខ្ញុំក្នុងខែកក្កដា មុនថ្ងៃខួបកំណើតរបស់ខ្ញុំ»។ នេះជាលើកទី២ហើយក្នុងខែនេះដែលអតីតនាយករដ្ឋមន្ត្រីបានប្រកាសផែនការធ្វើមាតុភូមិនិវត្តន៍របស់លោក។ “វាមានរយៈពេលជិត 17 ឆ្នាំហើយដែលខ្ញុំបានចាកចេញពីគ្រួសាររបស់ខ្ញុំៗក៏ចាស់ដែរ»។
អ្នកវិភាគនិយាយថា សេចក្តីប្រកាសនេះមានឥទ្ធិពលមិនត្រឹមតែសម្រាប់ការបោះឆ្នោតនាពេលខាងមុខប៉ុណ្ណោះទេ ប៉ុន្តែក៏មានការចរចាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះនៅពេលក្រោយផងដែរ។
កូនស្រីរបស់លោកថាក់ស៊ីន ឈ្មោះ Paetongtarn Shinawatra អាយុ ៣៦ឆ្នាំ គឺជាបេក្ខជននាយករដ្ឋមន្ត្រីនាំមុខគេនៃគណបក្សភឿថៃ (Pheu Thai) ដែលជាក្រុមអ្នកស្មោះត្រង់នឹងចលនាប្រជានិយមដែលបាននាំឪពុករបស់នាងឡើងកាន់អំណាចជាលើកដំបូងក្នុងឆ្នាំ ២០០១៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ m.nguoiduatin.vn)


ចែករំលែក៖