ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យលើកលែងទោសដល់ អតីតសមាជិកក្រុមប្រឆាំងចំនួន ៩ រូប ក្រោយពីមានសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យលើកលែងទោសដល់ អតីតសមាជិកក្រុមប្រឆាំងចំនួន ៩ រូប ក្រោយពីមានសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៣។ 

ព្រះមហាក្សត្រត្រាស់បង្គាប់ :

មាត្រា១ : លើកលែងទោសឱ្យទណ្ឌិតចំនួន ៩រូប ដែលមានរាយនាមដូចខាងក្រោម៖

 ១-ឈ្មោះ ប៉េង សុខា ភេទប្រុស កើតឆ្នាំ១៩៦៥ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥ លានរៀល តាមអំណាច សាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៩៩ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ របស់ តុលាការកំពូល។ 

 ២-ឈ្មោះ ណុប វ៉ុន ភេទប្រុស កើតឆ្នាំ១៩៧០ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥ លានរៀល តាមអំណាច សាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៩៩ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ របស់ តុលាការកំពូល។

៣-ឈ្មោះ វ៉ន សាវណ្ណ ភេទប្រុស កើតឆ្នាំ១៩៧៩ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥ លានរៀល តាមអំណាច សាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៩៩I ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ របស់ តុលាការកំពូល។

៤-ឈ្មោះ វ៉ន ឡេង ភេទប្រុស កើតឆ្នាំ១៩៩៥ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៩៩I ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ របស់តុលាការកំពូល។

៥-ឈ្មោះ សាន សៅរី ភេទប្រុស កើតឆ្នាំ១៩៨៣ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៩៩I ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ របស់តុលាការកំពូល។

៦-ឈ្មោះ ឧ រឹម ភេទប្រុស កើតឆ្នាំ១៩៨២ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៦៧ “V” ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ របស់តុលាការកំពូល។

៧-ឈ្មោះ ចាន់ សារ៉ាត់ ភេទប្រុស កើតឆ្នាំ១៩៨៦ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៦៧ “VI- ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ របស់តុលាការកំពូល។

៨-ឈ្មោះ ឆុន ប៊ុនឆាត ភេទប្រុស កើតឆ្នាំ១៩៨៨ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៨៩ I ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ របស់តុលាការកំពូល។

៩-ឈ្មោះ ធុយ វី ភេទប្រុស កើតឆ្នាំ១៩៨៩ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៤៧ “ក្រ IV ទល ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ របស់សាលាឧទ្ធរណ៍ភ្នំពេញ។

មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖