ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៩នាក់​ លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណីទូទាំងប្រទេសថ្ងៃទី១២ ឧសភា

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៩នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៣៩នាក់ រួមមាន៖ ជួញដូរ ៦ករណី ឃាត់ ៦នាក់ (ស្រី ០នាក់)​,​ ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៨នាក់ (ស្រី ០នាក់)​ ,ប្រើប្រាស់ ៩ករណី ឃាត់ ២៥នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ២២៩,១៧ក្រាម និង១២កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ​ ១១អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ១អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៧នាក់ ចាប់យក Ice ៧៨,៤១ក្រាម។

*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៤២ក្រាម។

*៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,០៨ក្រាម។

*៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១៧,៥២ក្រាម។

*៥ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២កញ្ចប់តូច។

*៦ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ២,៦០ក្រាម។

*៧ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់។

*៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។

*៩ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៩៦,៦៩ក្រាម។

*១០ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣២,៤៦ក្រាម។

*១១ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១០កញ្ចប់តូច។

ដោយ​ឡែក​កងរាជអាវុធហត្ថ ៖ ១អង្គភាព

*១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,០៩ក្រាម ៕

ដោយ​៖សហការី​


ចែករំលែក៖