ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Khai

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ ចង់បញ្ជាក់ប្រាប់បងប្អូនជាទីស្រឡាញ់រាប់អានថា ផ្លាកលេខអ្វីក៏ដោយ ឲ្យតែស្របច្បាប់ អាចបំពាក់លើរថយន្តបាន ដោយមានតម្លៃផ្លូវច្បាប់ដូចគ្នា

  ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះថា៖​ ឃើញជារឿយៗ បងប្អូនតាមបណ្តាញសង្គម​Facebook ឬតេឡេក្រាម ជាដើម ... Read More »

លោកត្រាំ ព្រមានថាសហរដ្ឋអាមេរិកប្រឈមមុខនឹង “គ្រោះមហន្តរាយសេដ្ឋកិច្ច” ប្រសិនបើតុលាការកំពូលសម្រេចប្រឆាំងនឹងការដាក់ពន្ធ

  ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកប្រឈមមុខនឹងគ្រោះមហន្តរាយសេដ្ឋកិច្ច និងសន្តិសុខជាតិ ប្រសិនបើតុលាការកំពូលសម្រេចប្រឆាំងនឹងការប្រើប្រាស់ច្បាប់អំណាចគ្រាអាសន្នរបស់លោក ដើម្បីដាក់ពន្ធលើគ្រប់ប្រទេសស្ទើរតែទាំងអស់។ លោកត្រាំបាននិយាយថារដ្ឋបាលរបស់លោកគ្រោងនឹងចេញការទូទាត់ចំនួន  ២ពាន់ដុល្លារដល់ប្រជាជនអាមេរិកដែលមានប្រាក់ចំណូលទាបនិងមធ្យមដោយប្រើប្រាស់ភាគលាភពន្ធនេះខណៈពេលដែលការប្រើប្រាស់ប្រាក់ចំណូលដែលនៅសល់ដើម្បីកាត់បន្ថយបំណុលរបស់សហរដ្ឋអាមេរិក។ លោកប្រធានាធិបតីត្រាំ ដែលពីមុនបានបំផុសគំនិតនៃការប្រើប្រាស់ចំណូលពន្ធដើម្បីបង់នូវអ្វីដែលលោកហៅថា “ភាគលាភ” ... Read More »

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

  ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួសនៅពេលដើរល្បាតចូលតំបន់ចម្ការមីនចាស់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រសួងការពារជាតិកត់សម្គាល់ឃើញថា ចាប់តាំងពីថ្ងៃម្សិលមិញរហូតមកដល់ថ្ងៃនេះ បណ្តាសារព័ត៌មានរបស់ថៃមួយចំនួនបានចេញផ្សាយដោយដកស្រង់សម្តីថ្នាក់ដឹកនាំប្រទេសថៃ និងមន្ត្រីនៃកងយោធាថៃដែលបានចោទប្រកាន់មកលើកម្ពុជាថាបានដាក់គ្រាប់មីនថ្មី និងបណ្តាលឱ្យយោធារបស់ខ្លួនជាន់ផ្ទុះ និងរងរបួសធ្ងន់ នៅខេត្តព្រះវិហារ។ ... Read More »

ចាប់ខ្លួនមនុស្ស៨ នាក់និង ស៊ើបអង្កេតលើកីឡាករជាង១ពាន់នាក់ ក្នុងការបង្រ្កាបល្បែងស៊ីសងនៅទួរគី

អាជ្ញាធរប្រទេសទួរគីកាលពីថ្ងៃចន្ទបានចាប់ខ្លួនជាផ្លូវការមនុស្សប្រាំបីនាក់ រួមទាំងប្រធានក្លឹបលំដាប់កំពូលមួយផងដែរ នៅក្នុងការស៊ើបអង្កេតលើការចោទប្រកាន់បទភ្នាល់កីឡាបាល់ទាត់ ខណៈដែលសហព័ន្ធកីឡាបាល់ទាត់ទួរគី (TFF) បានដាក់បម្រាមលើកីឡាករចំនួន ១.០២៤នាក់ ដែលកំពុងរង់ចាំការស៊ើបអង្កេតផ្នែកវិន័យ។ ការបង្រ្កាបដ៏កក្រើកនេះកើតឡើងបន្ទាប់ពី TFF កាលពីដើមខែនេះបានព្យួរការងារអាជ្ញាកណ្តាល និងជំនួយការអាជ្ញាកណ្តាលចំនួន ១៤៩នាក់ បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថាមន្ត្រីដែលធ្វើការនៅក្នុងលីគអាជីពរបស់ប្រទេសកំពុងលេងភ្នាល់ការប្រកួតបាល់ទាត់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ... Read More »

លោក Jose Mourinho ត្រូវបានចោទថាចាកចេញពី Fenerbahce អត់បង់ថ្លៃវិក័យប័ត្រសណ្ឋាគារជាង៨៦ម៉ឺនដុល្លារ

លោក Jose Mourinho ត្រូវបានចោទប្រកាន់ថាបានចាកចេញពីអតីតក្លឹបរបស់គាត់ Fenerbahce ជាមួយនឹងវិក័យប័ត្រមិនទាន់ទូរទាត់ចំនួន ៦៥៦.០០០ ផោន(៨៦៤.២១៧ដុល្លារអាមេរិក) បន្ទាប់ពីស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំដ៏ប្រណិតមួយសម្រាប់រយៈពេល ១៦ ខែរបស់គាត់ក្នុងការដឹកនាំក្លឹបទួរគី Super Lig ។ អ្នកចាត់ការទូរទៅឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានជ្រើសរើសឱ្យចូលដឹកនាំក្លឹបក្រោយការបណ្តេញចេញពីក្លឹប ... Read More »

ប្រធានាធិបតីម៉ិកស៊ិក Sheinbaum ផ្តល់សំបុត្រWorld Cupថ្នាក់ដឹកនាំដល់ស្រ្តីវ័យក្មេង

ប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum បាននិយាយកាលពីថ្ងៃចន្ទថា លោកស្រីនឹងមិនបានចូលរួមការប្រកួតបើកឆាកនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 នៅទីក្រុងម៉ិកស៊ិក ដោយជ្រើសរើសជំនួសឱ្យការផ្តល់កៅអីពិសេសរបស់លោកស្រីដល់អ្នកគាំទ្រនារីវ័យក្មេងម្នាក់ដែលមិនមានលទ្ធភាពចូលរួម។ លោកស្រី Sheinbaum បានប្រាប់សន្និសីទសារព័ត៌មានថា “ខ្ញុំបានសម្រេចចិត្តមួយ។ ខ្ញុំនឹងផ្តល់សំបុត្ររបស់ខ្ញុំទៅដល់ក្មេងស្រីឬស្ត្រីវ័យក្មេងដែលមិនមានឱកាសចូលរួមនិងអ្នកដែលស្រឡាញ់កីឡាបាល់ទាត់”។ ក្នុងអំឡុងពេលទស្សនកិច្ចរបស់ប្រធាន FIFA ... Read More »

លទ្ធផលជំនួបរវាងលោក កែវ រ៉េមី លទ្ធផលជំនួបរវាងលោក កែវ រ៉េមី ជាមួយ លោក Rory Mungoven ប្រធានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងហ្សឺណែវ

ភ្នំពេញ ៖ លទ្ធផលជំនួបរវាងលោក កែវ រ៉េមី ទេស រដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយ លោក Rory Mungoven ប្រធានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងហ្សឺណែវ។ សូមបញ្ជាក់ថា ៖ ... Read More »

ថ្ងៃនេះ ! តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%

ភ្នំពេញ , បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្ងៃនេះ ! តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។ សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ... Read More »

រថយន្តទំនើបម៉ាក BRABUSមួយគ្រឿងបេីកលឿនមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នលបណ្តាលឲ្យរថយន្តខូចខាតមួយកំណាត់មុខ

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន ្តស៊ែរីទំនើបមួយគ្រឿងម៉ាក BRABUS គ្មានផ្លាកលេខបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏បានរ៉េចង្កូតជ្រុលទៅបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់ពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១:៣០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ១០ខែវិច្ឆិកាឆ្នាំ២០២៥  ស្ថិតនៅលើផ្លូវព្រះនរោត្តមសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។ តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកាត់ហេតុគេឃើញបុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក BRABUS មួយគ្រឿងពណ៌ខ្មៅគ្មានស្លាកលេខធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះពេលបើកមកដល់ត្រង់ចំណុច កើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នក៏បានរ៉េចង្កូតជ្រុលទៅបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់យ៉ាងពេញទំហឹងធ្វើឲ្យរបាំងថ្មខូចខាតតិចតួចចំណែកឯរថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខដាច់កង់ខាងឆ្វេងមួយចំហៀងទៅមុខលែងរួចខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ទៅដល់មនុស្សហើយភ្លាមនោះដែរអ្នកបើករថយន្តបង្ករបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ... Read More »

សត្វក្ងោកជិតផុតពូជលើលោក ដែលស្ថិតក្នុងបញ្ជីក្រហមIUCN ចំនួន៧ក្បាល ត្រូវបានបង្កាត់ពូជបាននៅកម្ពុជា

ក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ Angkor Centre for Conservation of Biodiversity (ACCB) បានបង្កាត់ពូជសត្វក្ងោក ប្រកបដោយជោគជ័យអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាផ្នែកមួយនៃកម្មវិធីរក្សាទុករបាយប្រជាសាស្ត្រដែលធានាកុំឱ្យវិនាសផុតពូជ ហើយក្នុងឆ្នាំ២០២៥ ពួកវាបានបង្កាត់ពូជ និងញាស់កូនចំនួន៧ក្បាលប្រកបដោយជោគជ័យផងដែរ។ នេះបើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ... Read More »

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ប្រាប់អនុព័ន្ធយោធាបរទេសថា ការដោះលែងយោធិន១៨រូប គឺជារឿងបន្ទាន់ដែលថៃព្រមព្រៀងក្នុងសេចក្ដីថ្លែងការណ៍រួម​

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការប្រែក្លាយ ព្រំដែនកម្ពុជា-ថៃ ទៅជាតំបន់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយគោរពពេញលេញនូវច្បាប់អន្តរជាតិ ព្រមទាំងគោលការណ៍ និងស្មារតីអាស៊ាន។ នៅក្នុងបទបង្ហាញជូនអនុព័ន្ធយោធាបរទេស ... Read More »

សិក្ខាសាលាសភា ដើម្បីស្វែងយល់ពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦”

ភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី“ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦”។ លោកកិតិ្តសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ... Read More »

រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិកាសាធារណៈអាណត្តិទី៤ ដើម្បីពិគ្រោះយោបល់ និងដោះស្រាយបញ្ហាប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៥ នៅស្រុកសៀមប៉ាង ក្រោមអធិបតីភាពលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ... Read More »

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម

ភ្នំពេញ ៖ នៅវិមាន៦មករា នាព្រឹកទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម TAKAHASHI Fumiaki ... Read More »

អភិបាលខេត្តពោធិ៍សាត់ ណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដឹកនាំចលនាប្រជាពលរដ្ឋ ឱ្យចូលរួមរៀបចំសោភ័ណភាពសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន

ខេត្តពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដឹកនាំចលនាប្រជាពលរដ្ឋ ឱ្យចូលរួមរៀបចំសោភ័ណភាពសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមដងផ្លូវ ទីសាធារណៈ កន្លែងធ្វើការ និងតាមគេហដ្ឋាន ... Read More »

ថ្ងៃនេះករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែ​វិច្ឆិកា​​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៩ ... Read More »

ត្រឹម​រយៈ​ពេល​ ១០ខែ​ឆ្នាំ​នេះ! ការដោះដូរ​ទំនិញ​កម្ពុជា-អន្តរជាតិ ​សម្រេច​បាន​ជាង ៥២,៥ ពាន់​លាន​ដុល្លារ​

​ភ្នំពេញ​៖​ បើ​យោង​តាម​ទិន្នន័យ​របស់​អគ្គនា​យក​ដ្ឋាន​​គយ ​និង​រដ្ឋាករ​កម្ពុជា​ ​(GDCE) ​ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥​ បានបង្ហាញថា​ ការដោះដូរ​ទំនិញ​កម្ពុជា​ជាមួយ​ដៃ​គូ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ជាង​ ៥២,៥៧ ពាន់លានដុល្លារ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ... Read More »

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ ១- ប្រជាជនខ្មែរភ្ញាក់រលឹកងើបតស៊ូប្រឆាំងសៀមដែលឈ្លានពានទឹកដីភូមិខ្លួន ... Read More »

នគរបាលខណ្ឌដង្កោ ចាប់បញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការ ពាក់ព័ន្ធ ករណីលួចម៉ូតូ

ភ្នំពេញ ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានបញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់ បន្ទាប់ពីកម្លាំងជំនាញបានបង្ក្រាបជាក់ស្តែងករណីអំពើ លួច(ម៉ូតូ) កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១១និង២០នាទី ... Read More »

សមត្ថកិច្ចចម្រុះខេត្ត​ព្រះសីហនុ​ ឆ្មក់​បង្រ្កាប​ និងឃាត់ខ្លួន​ជនបរទេស​ចំនួន​ ២៦៣នាក់​ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ អតីតកាស៊ីណូ ហ្គាឡាក់ស៊ី វើលដ៍

ខេត្ត​ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ​ បានឆ្មក់​បង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យចំនួន២៦៣នាក់ (ស្ត្រី ១៧នាក់) ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងអតីតកាស៊ីណូ ហ្គាឡាក់ស៊ី វើលដ៍ ស្ថិតនៅក្រុមទី៦ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោមការសង្ស័យថា ... Read More »

ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ចាត់ទុកកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ជាតម្រូវការជាចាំបាច់ក្នុងការរក្សាបានលំនឹងនៃសន្តិភាពសកល និងវិបុលភាពរបស់ពិភពលោក

ភ្នំពេញ​៖​ ថ្លែងនៅក្នុងវេទិកាជំនួបក្រុមបញ្ញាញាណនិងព័ត៌មានរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន ក្នុងក្រុងភ្នំពេញ នាពេលថ្មីៗនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរំលេចថា ស្ថិតនៅក្នុងបរិបទបច្ចុប្បន្ន ការរួបរួម សាមគ្គីភាព ភាតរភាព កល្យាណភាពដូចទៅនឹងប្រាជ្ញាចិនស្តីពី ... Read More »

កម្លាំងនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បើកប្រតិបត្តិការចុះបង្ក្រាបនៅក្លឹបកំសាន្តអន្តរជាតិបាវិត ក្រុងបាវិត ដែលបង្កប់ការប្រើប្រាស់គ្រឿងញៀន, ឃាត់ខ្លួនជាង៣០០នាក់

ខេត្ត​ស្វាយរៀង៖ យោង​តាម​សេចក្តីរាយការណ៍បឋម ពីកម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលជំនាញបានឆ្មក់ចូលបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្លឹបកម្សាន្តមួយកន្លែងកណ្តាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យជាង៣០០នាក់ រឹបអូសបានថ្នាំញៀនមួយចំនួន។  ប្រតិបត្ដិការនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ... Read More »

នគរបាលខណ្ឌដង្កោ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ប៉ុនប៉ងប្រព្រឹត្តអំពើ ហិង្សាដោយចេតនា

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ប៉ុនប៉ងប្រព្រឹត្តអំពើ ហិង្សាដោយចេតនា (គំរាមកាប់នឹងកាំបិតបុ័ងតោ) កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៣នឹង៥០នាទី រំលងអធ្រាត្រ ត្រង់ចំណុចភោជនីយ៍ដ្ឋានដៃអូន ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ... Read More »

ទីតាំង KTV ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច

ភ្នំពេញ÷ទីតាំង KTV ១កន្លែង ត្រូវបានអគ្គិភ័យឆាប ឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧៖២០នាទីយប់ ថ្ងៃទី០៩​ ខែវិច្ឆិកា​ ឆ្នាំ ២០២៥ ស្ថិតនៅចំណុចផ្ទះលេខ៦អា​ ផ្លូវវេងស្រេង ... Read More »

លោកតា​​វ័យជាង​៨០​ឆ្នាំ​ដើរ​ឆ្លងផ្លូវ​​ ត្រូវម៉ូតូ​១​​គ្រឿងបុកបណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ខេត្តកំពង់ស្ពឺ​ ៖ លោកតា​វ័យ​៨៣​ឆ្នាំ​ម្នាក់​បាន​ស្លាប់ ​ក្រោយ​ពេល​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ខណៈ​ដែល​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​លឿន​បុក​ពេញទំហឹង នៅ​ពេល​ដែល​លោកតា​វ័យ​ចំណាស់​ដើរ​ឆ្លងផ្លូវ ។ ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ព្រលប់​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ​លេខ​១៤៤០ ត្រង់​ចំណុច​ភូមិ​ត្រពាំង​តា​មាន់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ... Read More »

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទី ភារកិច្ច របស់កងយោធពលខេមរភូមិន្ទ ពិសេសការកែសម្រួលអាវុធធន់ធ្ងន់របស់ភាគីកម្ពុជា និងភាគីថៃ នៅតាមខ្សែបន្ទាត់ព្រំដែន

ខេត្តកំពង់ធំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នាព្រឹកថ្ងៃទី១០​ ខែវិច្ឆិកា ឆ្នាំ២០២៥​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងតួនាទី ភារកិច្ច របស់កងយោធពលខេមរភូមិន្ទ និងប្រគល់ការងារចាំបាច់មួយចំនួនជូនដល់កងកម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន ... Read More »

កម្ពុជា​ បន្ត​រងឥទ្ធិពលពីព្យុះទី២៦ ឈ្មោះ ហូ វង់​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​ព្យុះទី២៦ ឈ្មោះ ហូ វង់ (Fung-wong)T2526 មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ... Read More »

ទុស្សេខ្សែសាកទូរស័ព្ទ ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឱ្យឆេះខូចខាតបន្ទប់ស្នាក់នៅ

ភ្នំពេញ÷នៅវេលាម៉ោង១៩:២០នាទីយប់ ថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះផ្ទះលេខ៦A ផ្លូវវេងស្រង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ (ខ្សែសាកទូរស័ព្ទ)។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតបន្ទប់ទំហំ​ ៣ម៉ែត្រ​ ... Read More »

គួរអោយអាសូរណាស់ បុរសម្នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញៈ  បុរសម្នាក់ បានជិះម៉ូតូ មួយគ្រឿង ម៉ាក Today ដោយចេញពីធ្វើការ ក្នុងគោលបំណងទៅផ្ទះវិញ ខណៈពេលធ្វើដំណើរមកដល់ចំណុចទីតាំងខាងលើ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងតែម្តង។ ហេតុការណ៍ នេះ បាន កើត ឡើង ... Read More »

Lewandowski បាន​ស៊ុត​បាល់​បញ្ចូល​ទី​បាន​បី​គ្រាប់​ជួយ Barcelona ឈ្នះ 4-2 នៅ Celta Vigo

Robert Lewandowski បានស៊ុតបញ្ចូលទីបានបីគ្រាប់ (hat-trick) ហើយ Lamine Yamal ក៏រកបានមួយគ្រាប់ផងដែរ នៅពេល Barcelona បានទទួលជ័យជម្នះ 4-2 នៅលើទឹកដី Celta Vigo ... Read More »