ភ្នំពេញៈ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ម៉ន ... Read More »
Author Archives: Khai
មនុស្ស៣នាក់បានរងរបួស ធ្ងន់ ស្រាល បញ្ជូន ទៅ មន្ទីរពេទ្យ ភ្លាមៗ ខណៈរថយន្តថយ ក្រោយ ជ្រុល ទៅ បុក រទេះ លក់ ភេសជ្ជៈ មួយគ្រឿង
ភ្នំពេញៈ បុរសម្នាក់ បេីក រថយន្ដ មួយគ្រឿងម៉ាក TOYOTA TACOMA បេីក ថយ ក្រោយ ជ្រុល ទៅ បុក រទេះ លក់ ... Read More »
មន្រ្តីនគរបាលម្នាក់ជិះម៉ូតូលឿនជ្រុលចង្កូតទៅបុកគល់ស្ពានព្រែកប្រាបណ្តាលឲ្យធ្លាក់នៅក្នុងប្រឡាយលូបាក់កស្លាប់ភ្លាមៗ
ភ្នំពេញ៖ រន្ធត់ណាស់បុរសជាមន្រ្តីនគរបាលនៅនាយកដ្ឋានអត្តសញ្ញាណកម្មម្នាក់បានបាក់កស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗក្រោយពេលជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលចង្កូតទៅបុកគល់ស្ពានព្រែកប្រាបណ្តាលឲ្យធ្លាក់ទាំងម៉ូតូនិងមនុស្សចូលទៅក្នុងប្រឡាយលូក្រោមស្ពាន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើង នាវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី៨ខែវិច្ចិការ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ៣៦៩ សង្កាត់ព្រែកប្រាខណ្ឌច្បារពៅ រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក PG-1 មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1LV- 4563ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវ៣៦៩ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនលុះពេលជិះមកដល់ចំណុចកើតហេតុពុំដឹងថាមានបញ្ហាអ្វីនោះទេស្រាប់តែរ៉េចង្កូតជ្រុលទៅបុកនិងបង្កាន់ដៃស្ពានព្រែកប្រាពេញទំហឹងធ្វើឲ្យបណ្តាលឲ្យធ្លាក់ទាំងម៉ូតូនិងមនុស្សចូលទៅក្នុងប្រឡាយទឹកលូពេលនោះក៏មានបងប្អូនប្រជាពលរដ្ឋក្បែខាងនិងសមត្ថកិច្ចនាំគ្នាជួយលើកមកលើគោកវិញតែអកុសល់ជនរងគ្រោះស្លាប់បាត់ទៅហើយ។ ... Read More »
អតីតមន្ត្រីយោធាម្នាក់ ត្រូវកូនទាញចបវាយស្លាប់ក្នុង ករណីទំនាស់សម្តីគ្នារឿងឆ្កែអ្នកជិតខាងជុះអាចម៍ក្នុងបរិវេណផ្ទះ
ខេត្តប៉ៃលិន ៖ បុរសម្នាក់ជាអតីតមន្ត្រីយោធាចូលនិវត្តន៍ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលជនរងគ្រោះទាស់ពាក្យសម្តីគ្នាតិចតួចជាមួយនឹងកូនបង្កើត ដោយឪពុកបានទះកំផ្លៀងជនសង្ស័យជាកូន១ដៃ បណ្តាលឱ្យជនសង្ស័យខឹងច្រឡោត ទាញយកចបកាប់វាយប្រហារទៅលើឪពុកបង្កើតបណ្តាលឱ្យត្រូវរបួសចំក្បាល និងរបួសក. ប្រកាច់ស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមតែម្តង។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៨ និង៤៥នាទីព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ... Read More »
សមត្ថកិច្ចឃាត់បុរសជនជាតិចិនម្នាក់ចូលគាស់ទូដែកផ្ទះវេជ្ជបណ្ឌិតយកប្រាក់និងគ្រឿងអលង្ការជាង១០ម៉ឺនដុល្លារ កាល២ថ្ងៃមុន
ភ្នំពេញ ៖ ជនជាតិចិនម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយនគរបាលការិយាល័យព្រហ្ម ទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញស្រាវ ជ្រាវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះ លោកវេជ្ជបណ្ឌិត និងគាស់បំបែកទូដែកយកប្រាក់ រួមទាំងគ្រឿងអលង្កាសរុបជាទឹកប្រាក់ចំនួន១១២ ៤៥០ដុល្លារ (មួយសែន មួយម៉ឺនពីរ ពាន់បួនរយហាសិបដុល្លារ)ហើយគេចខ្លួនបានតែ២ថ្ងៃប៉ុណ្ណោះ។ ជនសង្ស័យឈ្មោះចាង ទៀន ... Read More »
នគរបាលបង្ក្រាបជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាលួចទូរស័ព្ទ ក្នុងភូមិសាស្រ្តខណ្ឌដូនពេញ
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២១៖១២នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ស្ថិតនៅត្រង់ចំណុចផ្លូវព្រះសុធារស ... Read More »
កម្ពុជាឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោកលើកទី ៧ នៅក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ ៖ អបអរសាទរ កម្ពុជាឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោកលើកទី ៧ ក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា ការឈ្នះពានរង្វាន់អង្ករល្អបំផុតក្នុងពិភពលោក (Worlds Best Rice 2025) នៅក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ ... Read More »
ស្វែងយល់! ពីព្រះរាជបូជនីយកិច្ចរបស់ព្រះមហាក្សត្រសីហនុ ក្នុងទាមទារឯករាជ្យពីប្រទេសបារាំង ឆ្នាំ១៩៥៣
ភ្នំពេញ ៖ គ្មានសង្ឃឹមថា រដ្ឋាភិបាលបារាំង យកសំណុំឯកសារនៃការស្វែងរកការចរចាស្ដីពីបញ្ហាឯករាជ្យរបស់ព្រះអង្គយកទៅពិនិត្យសិក្សាអ្វីនោះ ព្រះមហាក្សត្រសីហនុ សម្រេចព្រះទ័យបន្តព្រះរាជបណ្ដើរទៅសហរដ្ឋអាមេរិក បន្តទៀតដោយសង្ឃឹមថា មហាអំណាចមួយនេះជួយធ្វើអន្តរាគមន៍ជំរុញឲ្យប្រទេសបារាំង ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនប្រគល់ឯករាជ្យមកកម្ពុជា ជាមិនខាន។ ដោយបានដឹងថា ព្រះមហាក្សត្រខ្មែរ ... Read More »
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៧២ នៅស្ថានឯកអគ្គរាជទូតនៅទីក្រុងឡុងដ៍
ទីក្រុងឡុងដ៏៖ នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍ពិភពលោក (World Travel Market) នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ... Read More »
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនសង្ស័យ៤នាក់ ដែលក្លែងឯកសារ និងកាត់សោចូលនៅផ្ទះរបស់អ្នកដទៃ នៅខណ្ឌកំបូល
ភ្នំពេញ ៖ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ឯក រិទ្ធីវណ្ណ ភេទប្រុស ដោយមានជនមិនស្គាល់អត្តសញ្ញាណ០១ក្រុម បានកាត់សោរចូលនៅផ្ទះរបស់ខ្លួនស្ថិតនៅបុរីម៉ន ដានី គម្រោង២០ ផ្ទះលេខ៣៨ ផ្លូវលេខ០២ ... Read More »
Djokovic ដកខ្លួនចេញចេញពីកម្មវិធី ATP Finals បន្ទាប់ពីឈ្នះពានទី១០១នៅក្នុងអាជីព
ម្ចាស់ជើងឯក ATP Finals ប្រាំពីរសម័យ Novak Djokovic បានដកខ្លួនចេញពីការប្រកួតបញ្ចប់រដូវកាលដោយសារតែរបួសស្មាប៉ុន្មានម៉ោងបន្ទាប់ពីការឈ្នះពានរង្វាន់លើកទី ១០១ របស់គាត់នៅឯការប្រកួត Hellenic Championshipនៅទីក្រុងTurin ។ Djokovic បានចំណាយពេលជិតបីម៉ោងដើម្បីផ្តួលកីឡាករអ៊ីតាលី Lorenzo ... Read More »
ព្យុះទី២៦ ឈ្មោះ ហ្វូងវង់ បន្តមានឥទ្ធិពលលើកម្ពុជា អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ កន្ត្រាក់រហូតដល់២០%
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអាទិត្យទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈព្យុះទី២៦ ឈ្មោះ ហ្វូងវង់ (Fung-wong)T2526 មានឥទ្ធិពលលើរបបខ្យល់មូសុង ឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ... Read More »
នគរបាលបន្តយករថយន្តដឹកពលរដ្ឋវិលពីប្រទេសថៃទៅស្រុកកំណើត
បន្ទាយមានជ័យៈ ពលរដ្ឋខ្មែរដែលវិល ត្រឡប់មកពីប្រទេសថៃ មានចំនួន១០នាក់ នគរបាលបានប្រើប្រាស់រថយន្ត០១គ្រឿង ដឹកជញ្ចូនពួកគាត់ទៅកាន់តាមបណ្តាខេត្ត សមត្ថកិច្ចបន្តថាៈអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ... Read More »
រថយន្ត BYDបើកលឿនមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយរថយន្តសណ្តោងទូកុងតឺន័រឈប់លើចិញ្ចើមផ្លូវបណ្តាលឲ្យនារីជនជាតិចិន២នាក់រងរបួសធ្ងន់ស្រាល
ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់រួមដំណើរជាមួយនឹងស្ត្រីម្នាក់ទៀតជាជនជាតិចិនដូចគ្នាបានបើករថយន្តស៊េរីទំនើបម៉ាកBYDមួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយរថយន្តសណ្តោងទូកុងតឺន័រដែលឈប់ចតនៅលើចិញ្ចើមផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់និងស្រាលបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី ០៨ខែវិច្ឆិកាឆ្នាំ២០២៥ស្ថិតនៅលើផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងភូមិអង្គកែវសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តសណ្ដោងទូកុងទំនើរមួយគ្រឿងពាក់ ផ្លាកលេខ ភ្នំពេញ 3E-7254 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ទិសដៅពីជើងទៅត្បូងលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានឈប់អែបខាងនៅលើចិញ្ចើមផ្លូវខណៈតៃកុងបានចុះទៅទិញទឹកសុទ្ធហូបមួយភ្លែត ភ្លាមនោះដែរស្រាប់តែគេឃើញមានរថយន្តស៊េរីទំនើបម៉ាក BYDពណ៌ខ្មៅមួយគ្រឿងពាក់ ... Read More »
កងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យ២នាក់ និងវត្ថុតាងទៅតុលាការករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តស្វាយរៀង៖ កងរាជអាវុធហត្ថខេត្តស្វាយរៀង នាថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២៥ បានបញ្ជូនជនសង្ស័យ២នាក់ និងវត្ថុតាងទៅតុលាការករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ កងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យមានឈ្មោះ ជី សំណាង ភេទប្រុស អាយុ ២២ ឆ្នាំជនជាតិខ្មែរ ... Read More »
កម្ពុជាធ្វើសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ បង្ហាញពីភាពលេចធ្លោរក្នុងសហគមន៍ស្រូវអង្ករសកល និងនិរន្តរភាពផលិតកម្មស្រូវអង្ករ
ភ្នំពេញ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសន្ទរកថាគន្លឹះក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ... Read More »
ថ្ងៃនេះករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ... Read More »
មើលហើយពិចារណាលេងៗចុះ ! ចំណុចណាដែលទទួលយកអត់បាន តើគេមានចេតនាមិនគោរពច្បាប់មែន ?
ភ្នំពេញ ៖ ឃើញរូបដែលថតបាន ក៏ឆ្ងល់ថា , មូលហេតុ គ្មាន មន្ត្រី ចរាចរណ៍ ពួនស្ទាក់ នៅលេីដងផ្លូវ អ្នក បេីកបរ មួយ ចំនួន ... Read More »
Meta គ្រោងចំណាយ 600 ពាន់លានដុល្លារអាមេរិកដើម្បីពង្រីកមជ្ឈមណ្ឌលទិន្នន័យ AI
ក្រុមហ៊ុនMetaកាលពីថ្ងៃសុក្របាននិយាយថា ខ្លួននឹងវិនិយោគ 600 ពាន់លានដុល្លារក្នុងហេដ្ឋារចនាសម្ព័ន្ធ និងការងាររបស់សហរដ្ឋអាមេរិកក្នុងរយៈពេល 3 ឆ្នាំខាងមុខ រួមទាំងមជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត ខណៈដែលក្រហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សមួយនេះចូលរួមប្រកួតប្រជែងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីផ្តល់ថាមពលដល់មហិច្ឆតា AI របស់ខ្លួន។ Meta មានការធ្លាក់ចុះទ្វេដងលើវិស័យ AI តែពួកគេបានសន្យាផ្តល់ប្រាក់រាប់រយពាន់លានដុល្លារដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ ... Read More »
លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតីក្នុងពិធីប្រកាស និងសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សក្រុមជំនួយការ និងក្រុមចំណុះ ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល
ភ្នំពេញ ៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល នៅវិមាន៧មករានាព្រឹកថ្ងៃសៅរ៍ ៣រោច ខែកត្តិក ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ... Read More »
នគរបាលស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យជួយដូរនិងប្រើប្រាស់គ្រឿងញៀនម្នាក់,រត់រួចពីរនាក់
ខេត្តកណ្ដាល÷នៅថ្ងៃសុក្រ២រោចខែ កក្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០ ២៥ វេលាម៉ោង ២១និង២០នាទីនៅចំណុច ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលកម្លាំងនគរបាលនៃអធិការនគរបាលស្រុកកៀនស្វាយ បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ... Read More »
ព្យុះទី២៦ ឈ្មោះ ហួង វង់ (Fung-wong) មានឥទ្ធិពលលើរបបខ្យល់មូសុង ឦសានដែលបក់លើសមុទ្រចិនខាងត្បូង និងលើកម្ពុជា
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈព្យុះទី២៦ ឈ្មោះ ហួង វង់ (Fung-wong)T2526 មានឥទ្ធិពលលើរបបខ្យល់មូសុង ឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ... Read More »
ប្រតិបត្តិការ២ទីតាំងនៅបាវិត ឃាត់ខ្លួនជនពាក់ព័ន្ធ Online Scams ជាង៦០០នាក់!
យ៉ាងហោចណាស់មានជនសង្ស័យ ចំនួន៦៥៨នាក់ ភាគច្រើនជាជនបរទេស ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងចំនួន២កន្លែង ពាក់ព័ន្ធករណីសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ... Read More »
មហាសេដ្ឋីមានបំផុតនៅវៀតណាម Pham Nhat Vuong បើកដំណើរការក្រុមហ៊ុនអវកាស
មហាសេដ្ឋីវៀតណាមឈ្មោះ Pham Nhat Vuong បានវិនិយោគចំនួន 213 ពាន់លានដុង (8.1 លានដុល្លារអាមេរិក) ដើម្បីបើកដំណើរការក្រុមហ៊ុនអវកាសថ្មីមួយដែលមានឈ្មោះថា VinSpace ។ វានឹងដំណើរការក្នុងវិស័យចំនួនប្រាំមួយ រួមទាំងយន្តហោះ យានអវកាស ... Read More »
លោក Pep Guardiola នឹងដឹកនាំបាន១ពាន់ប្រកួតក្នុងអាជីពនៅពេលដែលManCityទទួលក្រុម Liverpool
លោក Pep Guardiola នឹងដឹកនាំការប្រកួតបាល់ទាត់លើកទី១ពាន់របស់គាត់នៅពេលដែល Manchester City ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Liverpool ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យ ហើយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញមានការភ្ញាក់ផ្អើលចំពោះចំនួនដ៏ច្រើនដែលគាត់ទទួលបានក្នុងអាជីពជាគ្រូបង្វឹក។ ក្នុងចំណោម ៩៩៩ ... Read More »
រថយន្តកូរ៉េដឹកជ្រក់ស្ពៃ បេីកបំពានភ្លើងស្តុប ត្រូវរថយន្តGACបេីកបុកបណ្ដាលឲ្យក្រឡាប់រងការខូចខាត
ភ្នំពេញ៖រថយន្តកូរ៉េដឹកជ្រក់ស្ពៃមួយគ្រឿងបេីកបរបំពានភ្លេីងស្តុបក៏ត្រូវរថយន្តម៉ាកGACបេីកជ្រុលទៅបុកបណ្ដាលឲ្យក្រឡាប់ផ្ងាជើងមួយចំហៀងរងការខូចខាត ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣យប់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២៥ ចំនុចស្តុបចំការមន ផ្លូវព្រះនរោត្ដម កែងផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យថាដឹង មុនពេលកេីតហេតុ គេបានឃើញរថយន្តប្រភេទកូរ៉េដឹកជ្រក់ស្ពៃ ម៉ាក ... Read More »
រដ្ឋបាលខេត្តកែប ប្រកាសទទួលយករាល់មតិរិះគន់ពីពលរដ្ឋ និងភ្ញៀវទេសចរ នឹងមានចំណាត់ការទៅលើអាជីវករឆ្លៀតឱកាស ខណៈកន្លងមកមានបាតុភាពមួយចំនួនតូចពាក់ព័ន្ធនឹងតម្លៃសេវាកម្មទេសចរណ៍
ខេត្តកែប៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប កាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកាសទទួលយករាល់មតិរិះគន់ពីពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ខណៈកន្លងមកនេះមានបាតុភាពមួយចំនួនតូចពាក់ព័ន្ធនឹងតម្លៃសេវាកម្មទេសចរណ៍ក្នុងភូមិសាស្រ្ដខេត្តកែប។ ជាមួយគ្នានេះ លោកអភិបាលខេត្ត បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បងប្អូនប្រជាពលរដ្ឋ ... Read More »
ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណ ៣៦ម៉ឺននាក់ រយៈពេល៣ថ្ងៃ នៃពិធីព្រះរាជបុណ្យអុំទូក
ខេត្តសៀមរាប៖ ក្នុងឱកាសថ្ងៃឈប់សម្រាក់នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៣៦៨ ២៤៦ នាក់។ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបមានចំនួនប្រមាណ ៣៥៨ ៦០០នាក់ ខណៈភ្ញៀវទេសចរបរទេសមានចំនួន ... Read More »
Qatar Airways នឹងលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនអាកាសចរណ៍ហុងកុង Cathay Pacific ក្នុងតម្លៃ ៨៩៧ លានដុល្លារ
ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុងដូហា Qatar Airways នឹងលក់ភាគហ៊ុនទាំងមូលរបស់ខ្លួននៅក្នុងក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways ក្នុងតម្លៃប្រហែល ៨៩៧ លានដុល្លារអាមេរិក ខណៈដែលក្រុមហ៊ុននេះចាកចេញពីក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីរបស់ហុងកុងបន្ទាប់ពីកាន់កាប់រយៈពេលប្រាំបីឆ្នាំ។ ក្រុមហ៊ុន Cathay បាននិយាយកាលពីល្ងាចថ្ងៃពុធថា Qatar ... Read More »
តម្លៃដូងនាំចេញរបស់វៀតណាមធ្លាក់ចុះដោយសារគុណភាពខ្លះត្រូវបានដឹកត្រលប់មកវិញ
តម្លៃដូងបានធ្លាក់ចុះ 2 ភាគ 3 ក្នុងរយៈពេល 3 ខែចុងក្រោយនេះ ដោយសារគុណភាពមិនស៊ីសង្វាក់គ្នាបានប៉ះពាល់ដល់តម្រូវការពីប្រទេសចិន ហើយការដឹកជញ្ជូនមួយចំនួនត្រូវបានបញ្ជូនត្រឡប់មកវិញ។ កសិករឈ្មោះ Hoang បាននិយាយថា៖ «សម្រាប់ឆ្នាំនេះកសិករដាំដូងភាគច្រើនដូចខ្ញុំបាននិងកំពុងទទួលបានប្រាក់ចំណេញខ្លាំង ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះតម្រូវការបានធ្លាក់ចុះ ដែលធ្វើឲ្យតម្លៃធ្លាក់ចុះ»។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច